• 2020-12-09 04:06:12
  • ជំនឿ

មិនជឿកុំប្រមាថ! យុវជន​១រូប រៀបរាប់ដំណើររឿងព្រឺឆ្អឹងខ្នង ពេលបោះតង់​ចំផ្លូវគេដើរពេលយប់

  • 2020-12-09 04:06:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកដែលមិនធ្លាប់ជួប ប្រហែលជាមិនជឿទេ ថាពិតជាមានខ្មោច ពិតមែន!

យុវជនម្នាក់ បានសរសេររៀបរាប់ រឿងពិតដែលខ្លួន បានជួបប្រទះ នៅពេលដែលរូបលោក បានទៅបោះតង់ នៅឆ្នេរមួយ ក្នុងខេត្តកោះកុង បន្ទាប់ពី លោកបានឃើញតង់របស់លោក នៅចំពាក់កណ្តាលផ្លូវ នៅពេលព្រឹកព្រលឹម ខណៈយប់មិញ លោកបានបោះតង់ នៅក្រោមដើមឈើ មួយដើម (ដែលមានដានដើរជាច្រើន នៅលើនោះ) ប៉ុន្តែ យុវជនម្នាក់នោះគិតថា នៅឆ្ងាយចឹង គ្មានមនុស្សឯណា ដើរទៀតទេ។ បន្តទៀត ម៉ោងប្រមាណ១២យប់ គាត់ក៏គេងលក់ ហើយនៅ ម៉ោងប្រហែលជា ២យប់ រឿងដែលចម្លែកមួយនោះក៏បាន កើតឡើង។ អ្នកសរសេរ សូមអោយអ្នកអាន បណ្តែតអារម្មណ៍ ជាមួយ រឿងពិតរបស់គាត់បន្តទៀតចុះ។

បោះតង់កាត់ផ្លូវគេដើរ ពាក់កណ្ដាលចប់មានរឿងអីកើតឡើង ? ជួបផ្ទាល់ហើយ យប់មិញ វាជាការគិតមិនដល់របស់ខ្ញុំ ដែលបោះតង់ក្រោមដើមឈើ ដែលមានដានផ្លូវដានដើរជាច្រើន តែខ្ញុំគិតថា នៅឆ្ងយអញ្ចឹង គ្មានមនុស្សឯណាដើរទៀតទេ។ ចាប់ពីម៉ោង 8យប់ រហូតដល់ 11យប់ ខ្ញុំមិនមានអារម្មណ៍ថា ងងុយគេងបន្តិច ( ប្លែកពីរាល់ដង ) ប្រមាណជាង12យប់ខ្ញុំក៍គេងលក់ រហូតដល់ ម៉ោង 2កណ្ដាលយប់ ទើបមានរឿងកើតឡើង ...។ ហឹម! បើនិយាយតាមបែបវិទ្យាសាស្រ្ត ប្រហែលគិតថាជាការស្ពឹកដៃជើង ឬខ្លួនប្រាណ ប៉ុន្តែអាការៈបែបនេះ ខ្ញុំមិនសូវដែលជួបទេ។ តែបើនិយាយពីជំនឿវិញ ការស្ពឹកដៃ ខ្លួន និងក្បាល ហើយព្រឺរោម សឹងតែពេញខ្លួន បូករួមទាំងសុបិន​ដែលឃើញពីរូបភាព កន្លែងដែលខ្ញុំកំពុងសម្រាកផ្ទាល់ ក្នុងសុបិននោះក៏ឃើញ ក្មេងប្រុសពីរនាក់ វ័យប្រហែល 8ឆ្នាំ១នាក់ និង 5ឆ្នាំ១នាក់ កំពុងដឹកដៃគ្នាដើរលេង តាមផ្លូវដែលខ្ញុំកំពុងគេង។ ពេលដែលពួកគេដើរមកដល់កន្លែងខ្ញុំគេង ក្មេងប្រុស វ័យ5ឆ្នាំ ក៏បានឃើញខ្ញុំគេងកាត់ផ្លូវ រួចក៏ខំទាញដៃបងប្រុសខ្លួនឯង កុំអោយដើរមកមុខទៀត ព្រោះខ្លាចជាន់ខ្ញុំ នៅពេលដែលគាត់ដើរមកជិតដល់ខ្ញុំក៏ខំបើកភ្លើងពិល ទូរសព្ទ ដើម្បីផ្ដល់សញ្ញាថាមានមុស្សនៅមុខ តែខ្ញុំបើកមិនចេញ រួចក៏ខំប្រឹងស្រែក រហូតដល់ផ្ញាក់ដឹងខ្លួន បែកញើស។ បន្ទាប់មកខ្ញុំក៏ចេញក្រៅតង់ ហើយមើលមកតង់របស់ខ្ញុំ ពិតជាដាក់ចំកណ្ដាលផ្លូវពិតមែន...។ មិនជឿ កុំប្រមាថ!

ប្រភព ៖ ហ្វេសប៊ុក Sorn David

អត្ថបទ ៖ Art

មតិយោបល់