• 2021-01-15 08:54:30
  • ជំនឿ

អ្នកគ្រូហុងស៊ុយណាលី ប្រាប់ពីពេលវេលា នៃជំងឺកូវិដ១៩ ត្រូវបានស្ងប់ស្ងាត់ (មានវីដេអូ)​

  • 2021-01-15 08:54:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ​ អ្នកគ្រូហុងស៊ុយ ណាលី បានប្រាប់ពីពេលវេលា ដែលជំងឺកូវិដ១៩ ត្រូវបានស្ងប់ស្ងាត់ពីកម្ពុជា ដោយយោងទៅតាម លោក សោម ឆាយា ជួបសម្ភាសន៍ផ្ទាល់ ជាមួយអ្នកគ្រូហុងស៊ុយណាលី តាមការឡាយនៅលើផេកហ្វេសប៊ុក ដែលអ្នកទាំងពីរ បានជជែកទៅលើរឿងរ៉ាវជាច្រើន ទាក់ទងនិងរឿងហុងស៊ុយ ។

ក្នុងនោះដែរ លោក សោមឆាយា បានសួរសំនួរទៅកាន់ អ្នកគ្រូណាលី ទាក់ទងនិងជំងឺកូវិដ១៩ ដែលបានផ្ទុះឡើងនៅកម្ពុជា ក៏ដូចជានៅលើពិភព ថាតើវាត្រូវបានស្ងប់ស្ងាត់ រឺបញ្ចប់នៅពេលណា ? ភ្លាមនោះអ្នកគ្រូណាលី បានតបឆ្លើយភ្លាមៗដែរ ថា ជំងឺកូវិដ១៩ អាចចប់នៅដំណាច់ឆ្នាំ២០២១នេះ ។

អ្នកគ្រូហុងស៊ុយណាលី បានបកស្រាយបន្ថែមទៀតថា ដោយសារតែឆ្នាំជូតនៅហាក់ជាមួយឆ្នាំឆ្លូវ ដូចនេះទាល់តែដាច់ឆ្នាំឆ្លូវទើបល្អឡើងវិញ មានន័យថា នៅក្នុង​ ឆ្នាំ២០២២ គឺលែងអីវិញហើយ អាចត្រឡប់មកជាប្រក្រតីវិញ។

ដូចនេះតាមការព្យាករណ៍របស់អ្នកគ្រូណាលី​ ស្ថានភាពជំងឺរាតត្បាតលើពិភពលោកនឹងប្រែជាប្រក្រតីវិញចាប់ពីឆ្នាំ​ ២០២២ តទៅ ដែលពិភពលោកនឹងត្រូវហែលឆ្លងទុកលំបាកនៅឆ្នាំ ២០២១ មួយឆ្នាំទៀត។​

ចង់ដឹងការលើកឡើងរបស់អ្នកគ្រូណាលី សូមទស្សនាវីដេអូខាងក្រោមនេះ ៖​

អត្ថបទ៖ Tep Sovannmoly

មតិយោបល់