• 2021-01-28 03:18:49
  • ជំនឿ

តើមានហេតុផលអ្វី បានជាគេថា ជនជាតិចិន ឬកូនចៅចិន ពូកែរកស៊ីជាងគេ?

  • 2021-01-28 03:18:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំងពីដើមមក គេ​តែងតែលើកឡើង​ថា ចិនពូកែលក់ ចិនពូកែរកស៊ី ចិនជាជនជាតិ​ដែលឆ្លាតបំផុតក្នុងការប្រកបអាជីវកម្ម ដែលជនជាតិផ្សេងទៀតជាច្រើនរៀនសូត្រ​តាម។

ហេតុអ្វីបានជាជនជាតិចិនពូកែរកស៊ីម៉្លេះ? ស្ទើរគ្រប់ទីកន្លែងនៅលើពិភពលោក ទោះជាពួកគាត់ធ្វើដំណើរមកពីស្រុកឆ្ងាយ ឆ្លងសមុទ្រមានតែខ្លួនមួយ តែបែរជាមានឱកាសក្លាយជាថៅកែច្រើនជាងម្ចាស់ទឹកដីទៅវិញ តើមកពីហេតុអ្វី ?

បើតាមសម្តីរបស់កូនចៅចិន ឬអ្នករកស៊ីវិញ ពួកគាត់តែងនិយាយថា ជនជាតិចិនឧស្សាហ៍ព្យាយាម ត្រូវមានភាពស្មោះត្រង់ ម៉ត់ចត់ការងារ ចេះរិះថាំ តស៊ូ ស៊ូទ្រាំក្នុងជីវិត ទើប​អាចបង្កើតមុខរបបរ ដែលមានដើមទុនតិចទៅជាដើមទុនធំបាន។ បន្ថែម​លើនេះ ពួកគេ ក៏​គេចចេញពីពាក្យទាំង ៥ ខាងក្រោមនេះផងដែរ៖

១. ពិបាក ៖ វានឹងរារាំងសមត្ថភាពរបស់យើងមួយរំពេច

២. ធ្វើមិនបាន ៖ ពាក្យនេះវានឹងក្លាយទៅជាពាក្យទន់ជ្រាយ ធ្វើឲ្យយើងបោះបង់នូវអ្វីដែលយើងកំពុងធ្វើ ឬបិទបាំងនូវចំនេះដឹងថ្មី ដែលយើងមិនធ្លាប់ជួប។

៣. អស់សង្ឃឹម ៖ ពាក្យនេះនិយាយចេញមកពេលណា កំលាំងទាំងអស់ មិនថាកំលាំងកាយនិងកំលាំងចិត្តនឹងត្រូវបាក់ស្រុតតែម្តង។

៤. ខ្ជិល ៖ ពាក្យនេះមិនគួរនិយាយនោះទេ ព្រោះពាក្យនេះធ្វើឲ្យមនុស្សមិនមានទំនួលខុសត្រូវ ។

៥. ហត់ ៖ នៅពេលនិយាយពាក្យនេះចេញមក រាងកាយទាំងមូលនិងតបស្នងវិញ នូវសេចក្តីហេវហត់ ទន់ខ្សោយមួយរំពេច ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់