• 2021-01-29 01:37:29
  • ជំនឿ

ចង់បានលាភហូរចូលពេញផ្ទះ មកដឹងពីវិធីដកជើងធូបឲ្យត្រូវតាមក្បួនចិន!

  • 2021-01-29 01:37:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុនថ្ងៃចូលឆ្នាំចិន ប្រហែលជា១អាទិត្យគេតែងឃើញប្រជាជនចិន ឬកូនចៅដែលជាប់ខ្សែស្រឡាយចិន តែងធ្វើពិធីសែនដកជើងធូប។

នៅក្នុងឆ្នាំ២០២១នេះ ការសែនដកជើងធូប គឺធ្វើឡើងនៅថ្ងៃទី០៥ ខែកុម្ភៈ ដូច្នេះ Sabay បានធ្វើការសម្ភាសចិនសែល្បីឈ្មោះ គឺ លោកតា កុក ឡុង ដើម្បីជម្រាបប្រាប់អំពីការសែនដកជើងធូបអោយ ត្រូវតាមក្បូនហុងស៊ុយ។

មុនពេលដកជើងធូប ៖ ការដកជើងធូប ត្រូវដកចំនួន១៥ដើម ប៉ុន្តែត្រូវអុជធូបចំនួន១ដើម ដើម្បីជម្រាបទេវតាចាស់ជាមុនសិន នៅពេលធូបឆេះបាន ១/៣ ត្រូវប្រញាប់ប្រមូលធូប១៤ ដើមដែលមាំ និងធំ ចេញពីកំប៉ុងជើងធូបចាស់ភ្លាមៗ។

ក្នុងពេលដកជើងធូប ៖ ត្រូវដោតធូបទាំង១៥ដើម តាមទ្រនិចនាឡិកា (ដោយរក្សាដើមទី១ដែលដោតជម្រាបទេវតា នៅចំកណ្តាល) បន្ទាប់មកដោតដើមទី១ នៃធូបទាំង១៤ នៅចំទ្រនិចទី១២ (មេឃ ហៅថាឱ), ដើមទី២ ដោយចំលេខ៦ (ធរណី ហៅថាម្តាយ) ហើយនៅសល់១២ដើមទៀត ត្រូវវិលតាមទ្រនិចនាឡិកា ១២ដើម។

ក្រោយពេលដកជើងធូបរួចរាល់ ៖ ចំពោះធូបដែលសល់ និងផេះចាស់ ត្រូវកប់ក្នុងដី ឬក្នុងថូផ្កា បង្ហាញពីការដឹងគុណថ្មី មិនភ្លេចគុណចាស់។

  • ចំពោះកំប៉ុងជើងធូប ៖ មុនប្តូរជើងធូបថ្មី បាតក្រោមដាក់ដីខ្សាច់១ដៃ ផេះ៧០% អង្ករ១ដៃ កាក់ដែលមានរូបស្តេច ដែលចាយបាន (ហាមកាក់ខ្មោច) ហើយគ្របផេះពីលើ។

នៅក្នុងឆ្នាំនេះដែរ ការសែនដកជើងធូប គឺសែនអ្វីក៏បាន ប៉ុន្តែអាហារសែនសម្រាប់ជនជាតិចិនគឺ ត្រី ដែលប្រើជាម្ហូបដូចជាត្រីជូរអែម និង១ទៀតគឺឆ្នាំងភ្លើង គឺតំណាងអោយការជួបជុំ។ ឆ្នាំទាំង៤ ដែលមាន មមី មមែ ច ថោះ ត្រូវសែនបួស។

  • ចំពោះ ពេលវេលាដែលល្អនៅក្នុងការសែនដកជើងធូបក្នុងឆ្នាំនេះ គឺចាប់ពីម៉ោង ៧ ដល់ ១១ព្រឹក ល្អសម្រាប់អ្នកកើតឆ្នាំជូត ឆ្លូវ វក រកា រោង ម្សាញ់ និងក្រោយម៉ោង ១១ព្រឹក សម្រាប់អ្នកកើតឆ្នាំខ្លា ទន្សាយ មមី មមែ ច កុរ។

  • ឆ្នាំនេះ ម៉ោងឆុង ថ្ងៃត្រង់ ពីម៉ោង១១ ដល់ម៉ោង៣ ប៉ុន្តែចំពោះបុណ្យទាន មិនមានបញ្ហាអ្វីទេ ប៉ុន្តែត្រូវចាំថា សែនត្រូវតែបរិភោគ ៕

អត្ថបទ ៖ Art

មតិយោបល់
អត្ថបទពេញនិយម