• 2021-01-30 02:42:00
  • ចរាចរណ៍

ទើបបើកថ្មី ប្រូម៉ូសិនម៉ាអេម! សណ្ឋាគារក្បែរឆ្នេរ អ្នកទៅលេងកំពង់សោម មិនគួររំលង

  • 2021-01-30 02:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជិតដល់ថ្ងៃចូលឆ្នាំចិន និងបុណ្យនៃសេចក្ដីស្រឡាញ់ស្រាប់ ផ្ញើជូនដល់អ្នកដែលកំពុងរៀបគម្រោងធ្វើដំណើរកម្សាន្តនាពេលខាងមុខនេះ ពិសេសអ្នកដែលមានដំណើរកម្សាន្តទៅលេងនៅខេត្តព្រះសីហនុ ដែលមិនទាន់រកបានសណ្ឋាគារត្រូវចិត្ត។

សណ្ឋាគារថ្មី ទើបតែចាប់ផ្ដើមបើកដំណើរការថ្មីៗនេះ កាលពីដើមថ្ងៃទី១៨ ខែមករាឆ្នាំ ២០២១ ដែលមានឈ្មោះថា SS Hotel & Residence

ឥលូវនេះកំពុងតែមានប្រូម៉ូសិនពិសេសចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២១ ដែលប្រូម៉ូសិននេះមានឈ្មោះថា “Srolanh Day”

ប្រូម៉ូសិនពិសេសនេះគឺមានការបញ្ចុះតម្លៃ បន្ទប់ដូចខាងក្រោមនេះ ៖

  • បន្ទប់ Deluxe Room៖ ៣៥ដុល្លារក្នុងមួយយប់
  • បន្ទប់ Suite Room៖ ៥០ដុល្លារក្នុងមួយយប់
  • បន្ទប់ Family Suite៖ ៦៥ ដុល្លារក្នុងមួយយប់។

សណ្ឋាគារមួយនេះត្រូវបានរៀបចំ និងគ្រប់គ្រងដោយជនជាតិខ្មែរដោយផ្ទាល់ ពិសេសម្ចាស់សណ្ឋាគារក៏ជាជនជាតិខ្មែរផងដែរ ដែលការបើកទីតាំងនេះឡើងសម្រាប់បម្រើសេវាកម្មជូនភ្ញៀវក្នុងស្រុក។

កាន់តែពិសេសទៀតនោះ សណ្ឋាគារមានសភាពស្ងប់ស្ងាត់ល្អ ជាមួយបន្ទប់ដ៏ធំទូលាយ ស្រស់ស្អាត ដែលគ្រាន់តែបើកវាំងននបង្អួចបន្តិច ឃើញទេសភាពនៃផ្ទៃសមុទ្រដ៏ខៀវស្រងាត់។ ចាំអីទៀត? បើកភ្នែកឡើងឃើញផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយ អេមណាស់ ត្រូវចិត្តអ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់។

ស្ថិតនៅទីតាំងដ៏ល្អ ក្នុងតំបន់ទេសចរណ៍ស្រាប់ SS Hotel & Residence ស្ថិតនៅចម្ងាយតែ ២០០ ម៉ែត្រពីឆ្នេរថ្មី និងឆ្នេរហាវ៉ៃប៉ុណ្ណោះ។ កាន់តែងាយស្រួលគឺមានហាងកាហ្វេនៅក្នុងសណ្ឋាគារស្រាប់គឺ Bird Nest Café ដែលមានកន្លែងអង្គុយដ៏ធំទូលាយ។ នៅក្បែរនោះដែរក៏មានផ្សារទំនើប Furi Times’s best Asian និងភោជនីយដ្ឋានជាច្រើនទៀតផងដែរ។

បន្ទប់ទាំងអស់សរុបរួមមាន ៤១បន្ទប់ និងបួនជាន់៖

  • បន្ទប់ Deluxe Room មាន ២៤បន្ទប់
  • បន្ទប់ Suite room មាន ១៤បន្ទប់
  • បន្ទប់ Family room មាន ៣បន្ទប់។

ខាងសណ្ឋាគារមានសេវាកម្ម និងមានផ្ដល់ជូនបូកបញ្ចូលគ្នាជាច្រើនរួមមាន៖

  • បន្ទប់ឯកជន (Private rooms)
  • មានបំពាក់ទឹកក្ដៅ ទឹកត្រជាក់
  • ទូរទស្សន៍ Smart TV
  • ម៉ាស៊ីនត្រជាក់
  • សោរសុវត្ថិភាព
  • កម្រាលពូកទន់ស្អាត និងកន្សែងជូតខ្លួន
  • មានអ្នកសម្អាតជាប្រចាំ
  • ហ្វ្រី Wi-fi កាហ្វេ កន្លែងដាក់ឥវ៉ាន់ កន្លែងប្ដូរលុយ មានសន្តិសុខយាម ២៤ម៉ោង និង បើកទទួលភ្ញៀវ ២៤ម៉ោង។

លោកអ្នកអាចធ្វើការកក់បន្ទប់ឥឡួវនេះតាមរយៈ ៖

  • លេខទូរសព្ទ៖ 087 626 162 / 067 626 162 / 017 354 464
  • ហ្វេសបុកផេក៖ SS Hotel & Residence
  • ទីតាំង ផ្លូវ លេខ ១២៨, ភូមិ ៣ សង្កាត់ ៣ ក្រុងព្រះសីហនុ
  • Google map ក្នុងក្រុងព្រះសីហនុ ៖ https://bit.ly/3qAtWTZ

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី