• 2021-02-02 07:29:25
  • ជំនឿ

អាហារទាំង៣មុខនេះ ហាមខ្វះដាច់ខាត ក្នុងថ្ងៃចូលឆ្នាំចិនខាងមុខនេះ!

  • 2021-02-02 07:29:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះគឺជាពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ដែលយើងតែងឃើញបងប្អូនប្រជាជន ឬកូនចៅជាប់ខ្សែស្រឡាយចិន តែងមានការរៀបចំ គិតគូរពីអាហារដែលត្រូវសែន ដើម្បីមានលាភហេងៗ ហូរចូលនៅក្នុងគ្រួសារ។

លោកតាកុក ឡុងដែលជាចិនសែល្បីឈ្មោះ បានប្រាប់ពីម្ហូបដែលល្អលេខ១ សម្រាប់សែនក្នុងថ្ងៃចូលឆ្នាំចិន ដែលមានដូចជា ត្រីជូរអែម មី (សសៃធំកាន់តែល្អ) និងអាហារបែបឆ្នាំងស៊ុប។

ចំពោះផ្លែឈើវិញ ហាមផ្តាច់គឺ ផ្លែត្របែក ដែលតំណាងអោយការបែកបាក់គ្នា, ផ្លែទាប នាំអោយអាប់ឱនកិត្តិយស និងផ្លែទុរេន។ មួយវិញទៀត ហាមផ្តាច់គឺសែនសត្វដែលតំណាងខ្លួនឯង ឬធាតុខ្លួនឯង ៕

ត្រីតំណាង​ឲ្យ​ការ​បង្កើន​ភាព​សម្បូរសប្បាយ ពេល​បរិភោគ ក្បាល​ត្រី​គួរ​ដាក់​​ឲ្យ​ចំ​មុខ​ភ្ញៀវ ឬ​មនុស្ស​​​​​​​​​​​​​​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​នៅ​ក្នុង​ផ្ទះ ព្រោះ​​​​​​​​​នេះ​គឺ​ជា​ការ​បង្ហាញ​នូវ​ភាព​គោរព ឬមនុស្ស​ចាស់​បរិភោគ​ត្រី​មុន ទើប​​អ្នក​ដែល​មាន​អាយុ​តិច​បរិភោគ​តាម​ក្រោយ។ ត្រី​មិន​គួរ​បង្វិល​ចុះ​ឡើង​នោះ​ទេ។

មី តំណាងអោយអាយុយឺនយូរ (សសៃធំកាន់តែល្អ) ព្រោះតំណាងអោយភាពរឹងមាំផងដែរ ។

ស៊ុប តំណាងងោយការជួបជុំ និងភាពរីករាយ ៕

អត្ថបទ៖​ Art

មតិយោបល់