• 2021-02-04 08:51:37
  • ជំនឿ

បើមិនចង់ស្តាយក្រោយ! ហាមដាច់ខាត សែនផ្លៃឈើទាំងនេះក្នុងថ្ងៃចូលឆ្នាំចិន

  • 2021-02-04 08:51:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃចូលឆ្នាំចិន នាថ្ងៃ១២ ខែកម្ភៈ កាន់តែកៀកដល់ហើយ កូនចៅចិន អ្នកជាប់ខ្សែស្រឡាយចិន អ្នកក្រាស់កូនចៅចិន គួរតែបានដឹងរឿងមួយចំនួន ទាក់ទងទៅនឹងការសែននៅក្នុងថ្ងៃចូលឆ្នាំចិន។ ថ្ងៃនេះផងដែរ យើងមកដឹងពី ផ្លែឈើអ្វីដែលមិនគួរសែននៅក្នុងថ្ងៃចូលឆ្នាំចិន ខាងមុខនេះ។

លោកតា កុក ឡុងដែលជាចិនសែល្បីឈ្មោះបានប្រាប់ Sabay ពីផ្លែឈើមួយចំនួនដែលមិនគួរសែន នៅក្នុងថ្ងៃចូលឆ្នាំចិន ដែលផ្លែឈើទាំងនោះមានដូចជា ៖

១. ហាមសែន ផ្លែខ្នុរ ផ្លែទុរេន ផ្លែសាម៉ាវ ព្រោះវាបង្កបង្កភាពស្មុគស្មាញ ភាពរញ៉េរញៃ និងការមិនចុះសម្រុងគ្នានៅក្នុងក្រុមគ្រួសារ

២. ហាមសែន ផ្លែត្របែក ព្រោះនាំមកនូវការបែកបាក់គ្នា

៣. ហាមសែន ផ្លែទាប នាំអោយអាប់អោនកិត្តិយស

យ៉ាងណាមិញ នៅក្នុងថ្ងៃចូលឆ្នាំចិនគេនិយមប្រើផ្លែឈើដែលមានរាងមូល និងមានពណ៌ភ្លឺ ហើយនៅក្នុងឆ្នាំ២០២១នេះ ពណ៌ដែលនាំហុងស៊ុយល្អនោះគឺពណ៌ក្រហម និងពណ៌មាស ៕

អត្ថបទ៖​ Art

មតិយោបល់