- 2021-02-08 05:16:17
- ស្នេហា
១៤ កុម្ភៈ ចង់ទិញកាដូតែខ្លាចអត់ត្រូវចិត្ត សាកវិធីនេះបាន
- 2021-02-08 05:16:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១៤ កុម្ភៈ ចង់ទិញកាដូតែខ្លាចអត់ត្រូវចិត្ត សាកវិធីនេះបាន
ចន្លោះមិនឃើញ
អ្វីក៏បានឲ្យតែគេទិញឲ្យ ដល់ពេលគេឲ្យមកអង្គុយអន់ចិត្ត បង្ហោះStatus គ្មានអ្នកយល់ចិត្ត ស្រលាញ់គ្នារាប់ឆ្នាំ នៅតែមិនយល់ចិត្ត ដល់គេសួរចង់បានអ្វី ថ្ងៃបុណ្យនៃក្តីស្រលាញ់ តាំងចេញវាចារ អ្វីក៏បាន។ ស្រីៗ ពិបាកយល់ចិត្តណាស់ត្រូវអត់? ឥលូវ Sabay ចែករំលែកគន្លឹះថ្មី ដែលអាចជួយអ្នកក្នុងការជ្រើសរើសកាដូដ៏សែនមានន័យសម្រាប់មនុស្សជាទីស្រលាញ់។
សម័យណាហើយ នៅ Surprise ដល់ណាទៀត ចង់ទិញអ្វីឲ្យក៏ប្រាប់ត្រង់ៗទៅ ព្រោះរបស់អនឡាញតែកុម្មង់ហើយមិនអាចដូរវិញបានទេ។ មួយវិញទៀត បើថាពិបាកមិនដឹងទិញអ្វីឲ្យ ខ្លាចមិនត្រូវចិត្ត យកអាខោន ABA ហើយបាញ់លុយឲ្យទៅ អ្នកខ្លះគិតថា ស្នេហាមិនអាចយកលុយមកទិញបាន តែបើគ្មានលុយ ក៏គ្មានស្នេហាដែរ។ អ្វីដែលកាន់តែមានន័យទៀតនោះ គឺពេលវេលារបស់អ្នក កំដរគាត់ Dinner នៅខាងក្រៅជាមួយគ្នាបែបរ៉ូមែនទិក ផ្តល់ការចងចាំ ដែលធ្វើឲ្យគាត់មានអារម្មណ៍ថា គាត់ជាមនុស្សស្រីដែលមានសំណាង ដែលមានអ្នកនៅក្បែរខ្លួន។
មនុស្សស្រីអត់ពិបាកដូចអ្វីដែលអ្នកគិតទេ នាងគ្រាន់តែត្រូវការមនុស្សយល់ចិត្ត ខ្វាយខ្វល់ពីនាង យកចិត្តទុកដាក់នឹងរឿងបន្តិចបន្តួចរបស់នាង ជឿអត់ បើ Sabay ប្រាប់ថាកាដូដ៏សែនមានន័យសម្រាប់មនុស្សជាទីស្រលាញ់របស់អ្នក គឺជារូបអ្នក ព្រោះវត្តមានរបស់អ្នក គឺជាក្តីសុខរបស់ពួកគេ៕