- 2021-02-12 07:42:41
- ស្នេហា
កាដូទាំង ៦ ប្រភេទ សម្រាប់មនុស្សជាទីស្រលាញ់ ធ្វើឲ្យថ្ងៃ១៤ កុម្ភៈកាន់តែមានន័យ!
- 2021-02-12 07:42:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាដូទាំង ៦ ប្រភេទ សម្រាប់មនុស្សជាទីស្រលាញ់ ធ្វើឲ្យថ្ងៃ១៤ កុម្ភៈកាន់តែមានន័យ!
ចន្លោះមិនឃើញ
ទិវានៃក្ដីស្រលាញ់ ១៤ កុម្ភៈ គឺជាថ្ងៃពិសេសមួយ ដែលអ្នកអាចបង្កើតនូវអនុស្សាវរីយ៍ដ៏ស្រស់ស្អាតសម្រាប់មនុស្សជាទីស្រលាញ់របស់អ្នក។ ការជូនកាដូគ្នាទៅវិញទៅមកក្នុងថ្ងៃនេះ ក៏ជាវិធីបង្កើតនូវការចងចាំដ៏ល្អមួយផងដែរ។
ខាងក្រោមនេះ ជាកាដូ ៦ប្រភេទ ដែលអ្នកគួរទិញជូនមនុស្សជាទីស្រលាញ់របស់អ្នក៖
១. តុក្កតា
តុក្កតា ជាអំណោយដែលមិនអាចមិនអើពើបានទេសម្រាប់បុណ្យណូអែល។ អ្នកកាន់តែរើសយកតុក្កតា Cute វាកាន់តែធ្វើឲ្យថ្ងៃណូអែលនេះ កពិសេសខ្លាំងឡើងសម្រាប់អ្នកនិងមនុស្សជាទីស្រលាញ់។
២. ប្រអប់តន្រ្តី
ក្រៅពីរូបរាងខាងក្រៅមានភាពទាក់ទាញ វាក៏ជាកាដូដែលស្រស់ស្អាត និងជាអំណោយដែលមិនអាចកាត់ថ្លៃបាន។ បើជ្រើសរើសយកប្រអប់តន្រ្តីដែលមានភ្លេងបុណ្យណូអែលទៀត កាន់តែធ្វើឲ្យដៃគូមានអារម្មណ៍សប្បាយរីករាយ។
៣. កាត Posta ធ្វើដោយខ្លួនឯង
អំណោយដែលធ្វើដោយដៃខ្លួនឯង ច្រើនតែមានតម្លៃជាងរបស់ដែលទិញពីគេ។ បើអ្នកចេះរៀបចំតុបតែងកាតរបស់អ្នកឲ្យមើលទៅស្រស់ស្អាត ព្រមទាំងសរសេរសារដែលភ្ជាប់ពីអារម្មណ៍ពិតថែមទៀត នឹងធ្វើឲ្យអំណោយថ្ងៃបុណ្យណូអែលរបស់អ្នកកាន់តែពិសេសទ្វេដង។
៤. បង្អែមដែលចម្អិនដោយខ្លួនឯងផ្ទាល់
បើអ្នកមិនចង់ធ្វើកាត Posta ទេ អ្នកក៏អាចសាកល្បងមកធ្វើបង្អែមឆ្ងាញ់ៗ Sweet Sweet ធ្វើជាអំណោយក្នុងថ្ងៃណូអែលក៏បាន។ អាចជាប្រភេទនំ ក៏បាន ដោយរៀបចំយ៉ាងណាឲ្យមានសោភណភាព ឬដាក់ទៀនពីលើបន្ថែមទៀតក៏បាន។ រឿងដ៏ចាំបាច់មួយទៀត ត្រូវរកប្រអប់ដែលស្រស់ស្អាតមកដាក់បង្អែមនេះ ឲ្យមើលទៅឃើញទាក់ទាញ។
៥. ស៊ុមរូបថត
មនុស្សមួយចំនួនប្រហែលគិតថា នេះគឺជាកាដូសាមញ្ញពេក តែវានឹងធ្វើឲ្យមនុស្សដែលអ្នកស្រលាញ់ចងចាំ ជាមួយនឹងអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។ ដាក់រូបថតដែលអ្នកថតរួមគ្នាជាមួយមនុស្សដែលអ្នកចង់ប្រគល់កាដូនេះដល់គេជាទីបំផុត នោះនៅពេលគកឃើញអំណោយនេះ គេច្បាស់ជាចងចាំ និងមិនងាយបំភ្លេចរូបភាពដ៏ស្រស់ស្អាតនេះឡើយ។
៦. ឈុតអង្គរ Care Package
ធានាថាមនុស្សជាទីស្រលាញ់របស់អ្នកនឹងពេញចិត្ត ដោយសារគាត់បានរបស់ល្អប្រើ ហើយវេចខ្ចប់ស្អាតទៀត តំលៃក៏សមរម្យត្រឹមតែ ៩ដុល្លាប៉ុណ្ណោះ។ ក្នុងឈុតនេះ អ្នកនឹងទទួលបាន សាប៊ូដែលផលិតឡើងដោយគ្រឿងផ្សំពីធម្មជាតិ ចំនួន២ដុំ ក្រែមលាបមាត់ ១ និងប្រេងម៉ាស្សា១ វេចខ្ចប់នៅក្នុងស្មុក។ សំរាប់អ្នកដែលស្រលាញ់ការវេចខ្ចប់ជារបៀបខ្មែរ និងផលិតផលដែលផលិតឡើងនៅក្នុងស្រុក។ ឈុតនេះមាន ៤ជម្រើសផ្សេងគ្នា គឺក្លិនផ្កាម្លិះ ក្លិនស្វាយ ក្លិនផ្កាឈូក និងក្លិន ស្លឹកគ្រៃ។ កញ្ចប់នេះគឺសាកសមឥតទាស់តែម្តង។ អាចរកទិញបាននៅលើ ផេក Kanha រឺទាក់ទងទៅលេខ ០៨៩ ៣២ ២២ ៦៩។
ឈុតអង្គរ Care Package នេះ ក៏មានជាឈុតតូចផងដែរ។ សំរាប់អ្នកដែលស្រលាញ់ការវេចខ្ចប់ជារបៀបខ្មែរ របស់តូចៗល្មមប្រើជាកាដូ ហើយធូរថ្លៃ ឈុតតូចនេះអាចជាជម្រើស។ ឈុតនេះ មានតំលៃ ៧ដុល្លា ហើយនៅក្នុងស្មុកតូចនេះ មានផលិតផលពីមុខផ្សេងគ្នា គឺសាប៊ូដុសខ្លួន ១ដុំដែលផ្សំឡើងពីគ្រឿងផ្សំធម្មជាតិ និងក្រែមលាបបន្ទន់មាត់១ ដែលក្លិនវាមាន ៤ជម្រើសផ្សេងគ្នា គឺក្លិនផ្កាម្លិះ ក្លិនស្វាយ ក្លិនផ្កាឈូក និងក្លិន ស្លឹកគ្រៃ។ អាចរកទិញបាននៅលើ ផេក Kanha រឺទាក់ទងទៅលេខ ០៨៩ ៣២ ២២ ៦៩៕