- 2024-12-10 06:36:00
- ស្នេហា
បងប្រុសស្លៀកពាក់រ៉ូបជាប្អូនស្រីជាង ២០ឆ្នាំ ព្រោះហេតុផលគួរឲ្យរំជួលចិត្ត
- 2024-12-10 06:36:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បងប្រុសស្លៀកពាក់រ៉ូបជាប្អូនស្រីជាង ២០ឆ្នាំ ព្រោះហេតុផលគួរឲ្យរំជួលចិត្ត
ចន្លោះមិនឃើញ
វីដេអូមិនគួរឲ្យនឹកស្មានមួយស្ដីពីបុរសជនជាតិចិន អាយុប្រមាណ ៥០ឆ្នាំម្នាក់ បានស្លៀកពាក់ឈុតស្ត្រីជាង ២០ឆ្នាំ គឺដើម្បីជួយម្ដាយដែលមានបញ្ហាផ្លូវចិត្តដោយសារបាត់បង់ជីវិតកូនស្រី ត្រូវបានគេចែកចាយព្រោងព្រាតនៅលើបណ្ដាញសង្គមចិន។
វីដេអូនេះបានបង្ហាញពីបុរសម្នាក់រស់នៅទីក្រុង Guilin តំបន់ក្វាងស៊ី ប្រទេសចិន មើលថែម្ដាយជរា ខណៈពេលស្លៀកពាក់ឈុតប្រពៃណីចិនCheongsam។ លោកបានប្រាប់ថា ខ្លួនចាប់ផ្ដើមស្លៀកពាក់ជាមនុស្សស្រី តាំងពីម្ដាយខ្លួនកើតបញ្ហាផ្លូវចិត្ត ក្រោយកូនស្រីស្លាប់បាត់បង់ជីវិត។
បន្ទាប់ពីជួបទុក្ខធំបាត់បង់ប្អូនស្រី បុរសមិនបញ្ជាក់អត្តសញ្ញាណរូបនេះ បានបញ្ចុះបញ្ចូលម្ដាយថា កូនស្រីនឹងត្រឡប់មកវិញ។ ចម្លើយកុហកមួយនេះបានធ្វើឲ្យម្ដាយរបស់គាត់សប្បាយរីករាយ ដូច្នេះគាត់មិនដឹងធ្វើយ៉ាងម៉េចក៏នឹកឃើញស្លៀកពាក់រ៉ូបជាប្អូនស្រីតែម្ដង។ "ខ្ញុំបានចាប់ផ្ដើមរស់នៅស្លៀកពាក់ជាមនុស្សស្ត្រី ហើយខ្ញុំមិនមានសំលៀកបំពាក់បុរសទេតាំងពីពេលនោះមក"។ លោកបន្ថែម។
ក្នុងវីដេអូ គេឮសំឡេងម្ដាយហៅកូនប្រុសថា "នាងជាកូនស្រីរបស់ខ្ញុំ។ នៅពេលកូនស្រីផ្សេងទៀតស្លាប់ នាងបានក្លាយជាកូនស្រីខ្ញុំ"។ បុរសដដែលបន្តថា គាត់មិនខ្វល់នឹងមនុស្សជុំវិញគិតបែបណាទេ ព្រោះគាត់ធ្វើគឺដើម្បីឲ្យម្ដាយសប្បាយចិត្ត ហើយគាត់ក៏មិនខ្លាចអ្នកជុំវិញសើចចំអកដែរ។
វីដេអូមួយនេះបានទាក់ទាញអ្នកចូលមើលជាង ៤លានដង ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយធ្វើឲ្យអ្នកប្រើប្រាស់អ៊ីនធឺណិតជាច្រើនកោតសរសើរពីទឹកចិត្តកូនប្រុសចំពោះម្ដាយ៕