• 2021-02-10 13:59:18
  • ជំនឿ

ចំនួនទឹកលុយដែលគួរដាក់ក្នុងអាំងប៉ាវ

  • 2021-02-10 13:59:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រពៃណីរបស់ជនជាតិចិននៅក្នុងថ្ងៃចូលឆ្នាំ គឺការឲ្យអាំងប៉ាវទៅកូនចៅ ពីសំណាក់យាយតាឳពុកម្តាយ ឬសាច់ញាតិដែលមានអាយុច្រើននៅក្នុងគ្រួសារ។

គួរដាក់លុយប៉ុន្មាននៅក្នុងអាំងប៉ាវ?

  • ចំនួនទឹកលុយដែលគួរអោយអ្នកដែលមានវ័យចាស់ ដូចជាយាយតា ឳពុកម្តាយ៖ $១០០-$៣០០

  • អ្នកដែលមានអាយុប្អូន (ពិសេសអ្នកដែលកំពុងស្ថិតក្នុងវ័យសិក្សា)៖ $២០

  • ក្មេងៗ ដែលជាកូនឬចៅ ៖ $១០-$៣០

  • និយោជិក៖ $២០-$២០០ (ត្រូវតែប្រគល់អោយមុនពិធីបុណ្យចូលឆ្នាំឈានចូលមកដល់)

  • ចំពោះក្មេងដ៏ទៃដែលមិនជាគ្រួសារ៖ $៥-$១០

ចំនួនទឹកលុយគឺជាក្តីសង្ឃឹមថានឹងទទួលបានសេចក្តីសុខសប្បាយ តែយ៉ាងណាចៀសវាងបើកអាំងប៉ាវមើល បន្ទាប់ពីទទួលបាន។ មួយវិញទៀត ការអោយអាំងប៉ាវនេះគឺជាការចែករំលែកលាភសំណាងទៅកាន់អ្នកដែលទទួល ដូច្នេះអ្នកដែលមានបំណងចែកចាយអាំងប៉ាវទៅមនុស្សដែលនៅជុំវិញខ្លួនគេនោះ គួរគប្បីរៀបចំអោយហើយមុនពេលដែលស្នូរជួងនៃពិធីបុណ្យចូលឆ្នាំចិនត្រូវបានបន្លឺឡើង ៕

ប្រភព ៖ Chinesehighlights

ប្រែសម្រួល ៖​ Lady

មតិយោបល់