- 2021-02-11 03:19:03
- ជំនឿ
ឃើញហើយកុំឆ្ងល់ថាគេតម្រង់ជួរធ្វើអី តាមពិតរង់ចាំទិញទាខ្វៃទេ កុំច្រឡំ
- 2021-02-11 03:19:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញហើយកុំឆ្ងល់ថាគេតម្រង់ជួរធ្វើអី តាមពិតរង់ចាំទិញទាខ្វៃទេ កុំច្រឡំ
ចន្លោះមិនឃើញ
ឃើញថាជារៀងរាល់ឆ្នាំ របរលក់ជ្រូកខ្វៃជារបរដែលត្រូវប៉ាន់ខ្លាំងណាស់ក្នុងរដូវកាលបុណ្យចូលឆ្នាំចិនម្តងៗ ដោយសារតែបងប្អូនដែលកាត់សែស្រឡាយចិនពេលសែនម្តងៗ មិនអាចខ្វះបាននោះទេ ចំពោះជ្រូកខ្វៃ និងទាខ្វៃ ។
បើងាកទៅមើលអ្នកលក់ជ្រូកខ្វៃក្នុងឱកាសថ្ងៃចូលឆ្នាំចិនឆ្នាំនេះវិញ ឃើញថា តាំងពីព្រឹករហូតមកមមាញឺក ញាប់ដៃញាប់ជើងក្នុងការប្រកបរបរលក់ដូរជូនទៅឲ្យអតិថិជនដែលជាភ្ញៀវ ហើយឃើញតាមបណ្តាដងផ្លូវ ផ្សារ មានការដាក់តាំងលក់ព្រោងព្រាត បើទោះបីជាស្ថិតក្នុងបរិបទនៃជំងឺកូវិដ១៩ក៏ដោយ ។
យ៉ាងណាមិញនៅព្រឹកនេះ ក៏ឃើញមានហ្វេសប៊ុកមួយរបស់លោក Sam បានបង្ហោះពីការឈរតម្រង់ជួរគ្នា រង់ចាំទិញទា និងជ្រូកខ្វៃ ដើម្បីយកទៅសែននាព្រឹកនេះផងដែរ ក្នុងនោះលោកបានសរសេរថា «មិនមែន Pedro ហើយក៏មិនមែន Zando ដែរ គឺ... ហាងទាខ្វៃ»។