- 2021-03-10 08:45:50
- ជំនឿ
ផ្ទុះការភ្ញាក់ផ្អើល! ទឹកធ្លាក់ចេញពីស្លឹកច្រេះ១ដើម នៅវត្តប្រាសាទវតី ស្រុកស្រីសន្ធរ
- 2021-03-10 08:45:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ទុះការភ្ញាក់ផ្អើល! ទឹកធ្លាក់ចេញពីស្លឹកច្រេះ១ដើម នៅវត្តប្រាសាទវតី ស្រុកស្រីសន្ធរ
ចន្លោះមិនឃើញ
មានដើមឈើមួយដើម ដែលមានតំណក់ទឹកធ្លាក់ប្រៀបដូចជារលឹមស្រិចៗ ចេញពីស្លឹកដែលកំពុងផ្ទុះការចាប់អារម្មណ៍ពីមហាជនជាច្រើន ដែលស្ថិតនៅវត្តប្រាសាទវតី ហៅវត្តត្បូង ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
អ្នកស្រុកអ្នកភូមិដែលនៅទីនោះ បានចុះទៅមើលរឿងដ៏ភ្ញាក់ផ្អើលមួយនេះយ៉ាងច្រើនកុះករ រហូតមានអ្នកខ្លះបានមកបន់ស្រន់សុំសេចក្តីសុខសប្បាយ យកទឹកនោះទៅផ្ទះដោយគិតថា ជាវត្ថុស័ក្ដិសិទ្ធិ។
បើយោងទៅតាមព្រះតេជគុណដែលគង់នៅវត្តត្បូង ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានមានសង្ឍដីការថា ទឹកធ្លាក់ដែលមើលទៅប្រៀបបានទៅនិងរលឹមស្រិចៗនេះ បានកើតឡើងរយៈពេល៧ថ្ងៃមកហើយ រហូតមកដល់ថ្ងៃនេះ នៅលើដើមច្រេះមួយដើមយ៉ាងធំនេះដែលមានអាយុកាលប្រហែល២០ឆ្នាំហើយ ។
ព្រះសង្ឍដែលសុំមិនបញ្ចេញឈ្មោះអង្គនេះ បានបន្ថែមទៀតថា សម្រាប់មតិរបស់ប្រជាពលរដ្ឋដែលមកមើលនៅទីនោះ គឺពួកគាត់យល់ទាំង២ផ្លូវ គឺតាមវិទ្យាសាស្ត្រផង តាមអបីយជំនឿផង អ្នកខ្លះក៏មក ហើយអ្នកខ្លះទៀតក៏មិនមកមើល ទៅតាមការយល់របស់ពួកគាត់ ។ តាំពីកើតរឿងដ៏ចម្លែក រហូតមកដល់ថ្ងៃនេះ ព្រះសង្ឍដែលគង់នៅវត្តនេះ បាននាំគ្នាបិទបាំងហ៊ុំព័ទ្ធដើមឈើនេះ ដើម្បីកុំឲ្យប្រជាពលរដ្ឋចូលមកមានភាពរញ៉េរញ៉ៃច្រើនកុះករ អាចបណ្តាលឲ្យមានបញ្ហា ឆ្លងកូវិដ១៩ ។
រហូតមកដល់ឥឡូវនេះ មិនសូវមានប្រជាជនមកច្រើនដូចមុនទេ ក៏ព្រោះតែម្នាក់ៗខ្លាចឆ្លងកូវិដ១៩ ហើយប្រសិនបើមានអ្នកទៅក៏នៅទីនោះមានអាកុល និងម៉ាស់ ដែរ ។