
- 2021-04-08 06:59:46
- ជំនឿ
ផ្កាទាំងប្រាំពីរ ដែលទេវធីតាសង្ក្រាន្ត ទ្រង់សៀតលម្អនូវព្រះកាណ៌ (ត្រចៀក)
- 2021-04-08 06:59:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្កាទាំងប្រាំពីរ ដែលទេវធីតាសង្ក្រាន្ត ទ្រង់សៀតលម្អនូវព្រះកាណ៌ (ត្រចៀក)
ចន្លោះមិនឃើញ
បេីតាមទំនៀម សង្ក្រាន្តចូលឆ្នាំថ្មីនេះនឹងរំកិលចូលមកដល់នៅយាមទី៧ នៃថ្ងៃអង្គារ៍ (គណនាតាមចន្ទគតិ) ដែលត្រូវនឹងព្រហាមថ្ងៃពុធ (គណនាតាមសុរិយគតិ) ទី៣កេីត ខែពិសាខ ពុទ្ធសករាជ ២៥៦៤ វេលាម៉ោង ០៤:០០នាទីទៀបភ្លឺ។ នឹងគន់គូរសង្ក្រាន្តឆ្នាំថ្មី ដល់ទីចុងជួបរវាងមីនរាសី និងមេសរាសី បុព្វណ្ហសម័យសុរិយាមិនទាន់រះព្រាងនៅឡេីយក្នុងកាលឥឡូវនេះ។
ទេីបមានទេពធីតាមួយព្រះអង្គព្រះនាម មណ្ឌាទេវី ជាបាទបរិចាកា គង់នៅចាតុម្មហារាជិកា ឆកាមាសួគ៌ជាន់ទី១ អម្ពរពស្ត្រាពណ៌ ខៀវព្រលែត (អន) ស៊កសៀតលម្អព្រះកាណ៌ដោយ បុប្ផាចម្ប៉ាពណ្ណរាយ គ្រឿងប្រដាប់ដោយ ត្បូងកែវពិទូរ្យចិញ្ចាចរស្មី រីភក្សាហារ ទ្រង់សោយសប្បិជាចំណី មានសាស្ត្រាវុធជា អញ្ជុល (ម្ជុល) កាន់នៅនាព្រះហស្ថស្តាំ និង យដ្ឋិ (ឈេីច្រត់) ទ្រនាប់កាន់នៅព្រះហស្ថឆ្វេងធីតានាងគង់ផ្ទំ និន្ទ្រាលង់លក់ជាសុខសម្រាន្ត លេីខ្នងពាហន: គទ្រភ: (សត្វលា) ជាយាន ចុះចាកសួគ៌ាមកកាន់ជម្ពូទ្វីប។
ទេពធីតាព្រះនាម មណ្ឌាទេវី ទ្រង់សៀតផ្កាចម្ប៉ាលម្អនូវព្រះកាណ៌ (ត្រចៀក)។ ខាងក្រោមជាក្រុមបុប្ផជាតិ (ផ្កា) ទាំងប្រាំពីរ ដែលទេវធីតាសង្ក្រាន្តទ្រង់សៀត តាមការពន្យល់របស់គុណម្ចាស់ សាមណេរ លី៖
*ថ្ងៃអាទិត្យ ទេព្តាព្រះនាម ទុង្សាទេវី សៀតផ្កាទទឹម
*ថ្ងៃចន្ទ ទេព្តាព្រះនាម គោរាគទេវី សៀតផ្កាអង្គាបុស្ប
*ថ្ងៃអង្គារ៍ ទេព្តាព្រះនាម រាក្យសាទេវី សៀតផ្កាបទុម (ឈូក)
*ថ្ងៃពុធ ទេព្តាព្រះនាម មណ្ឌាទេវី សៀតផ្កាចម្ប៉ា
*ថ្ងៃព្រហស្បតិ៍ ទេព្តាព្រះនាម កិរិណីទេវី សៀតផ្កាមន្ទារ ឬ មន្ទារវបុស្ប ឬ មន្ទារបុស្ប (ពពួកផ្កាសណ្ឋានស្រដៀងយីហ៊ុប ប៉ុន្តែ វែងជាង)
*ថ្ងៃសុក្រ ទេព្តាព្រះនាម កិមិរាទេវី សៀតផ្កាចង្កុលណី (វារិជជាតិជំពូកព្រលិត លំចង់)
*ថ្ងៃសៅរ៍ ទេព្តាព្រះនាម មហោទរាទេវី សៀតផ្កាត្រកៀត (វារិជជាតិជំពូកកំប្លោក)
រូបភាព៖ ផ្លង ឧត្តម, ថៃ សាន, & Google