• 2021-04-20 05:19:02
  • ជំនឿ

ព្រឹក​នេះ​​នៅ​​​ភ្នំពេញ​កើត​មាន​បាតុភូត​ព្រះអាទិត្យ​បាំង​ឆត្រ​ ​​មនុស្សម្នា​បួងសួង​ឲ្យ​កម្ពុជា​ឆាប់​ធូរ​ស្បើយ​ពី​កូវីដ​​

  • 2021-04-20 05:19:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មេសា​ ឆ្នាំ​២០២១​នេះ​ នៅ​រាជធានី​ភ្នំពេញ​ គេ​អាច​មើល​ឃើញ​បាតុភូត​ថ្ងៃ​បាំង​ឆត្រ​ ឬ​ព្រះ​អាទិត្យ​យ៉ាង​ស្រស់​ស្អាត​។

ក្រៅ​ពី​ការ​ផ្ដិត​យក​រូប​ភាព​បង្ហោះ​លើ​បណ្ដាញ​សង្គម​ ប្រជាពលរដ្ឋ​ខ្មែរ​ក៏​មិន​ភ្លេច​ដែរ​ នូវ​ការ​បួងសួង​ឲ្យ​​​កម្ពុជា​​ឆាប់​វិល​ត្រឡប់​ទៅ​រក​ស្ថានភាព​ដើម​ឡើង​វិញ​ និង​ឲ្យ​កូវីដ​ ឆាប់​រលាយ​បាត់​ពី​មាតុប្រទេស​របស់​យើង។ ព្រះ​អាទិត្យ​បាំងឆ័ត្រ​ គឺពន្លឺមានកណ្តាប់វង់មូលសណ្ឋានដូចជាមណ្ឌលឆត្រ ព័ទ្ធជុំវិញព្រះ​អាទិត្យ​។​

បើ​ការបកស្រាយតាមរបៀបវិទ្យាសាស្ត្រវិញ ព្រះអាទិត្យបាំងឆ័ត្រ ឫក៏ ឥន្ទធនូគឺជាពន្លឺកាំរស្មី​របស់ព្រះអាទិត្យ​ត្រូវបានជះចាំងមកចំដុំពពកទឹក​ រួចក៏ឆ្លងកាត់បំណែកនៃដំណក់ទឹកដ៏សែនតូចឆ្មាជាទីបំផុត​ដែលញ៉ាំង​ឱ្យបែង​ចែកចាំងជាពន្លឺកាំរស្មីមានប្រាំពីរពណ៌ល្អស្អាតត្រចង់៕​

រូបថត៖ Facebook

អត្ថបទ៖ សៀនហួរ

មតិយោបល់