• 2021-05-08 02:51:27
  • សេដ្ឋកិច្ច

ប្រសើរណាស់! សប្បុរសជន​អាច​ទិញស្បៀងជួយដល់អ្នកកំពុងខ្វះខាត​ តាមរយៈ WingMall បាន!

  • 2021-05-08 02:51:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងកាលៈទេសៈនេះ យើងដឹងថាអ្នកណាក៏មានភាពតានតឹងដែរ ប៉ុន្តែក៏ជឿជាក់ថា យើងខ្ញុំអាចចែករំលែកក្តីសង្ឃឹមដល់អ្នកដែលទីទាល់បំផុតបាន។ ដូច្នេះ វីង បានបង្កើតជាកម្មវីធី កុម្ម៉ង់អាហារសប្បុរស នៅលើវីងម៉ល (WingMall) ដើម្បីចែកជូនដល់បងប្អូនខ្វះខាត។

សប្បុរសជនទាំងឡាយ អាចធ្វើការបញ្ជាទិញ អង្ករ មី ត្រីខ ទឹកត្រី និងម្ហូបអាហារជាច្រើនផ្សេងទៀតតាមរយៈ វីងម៉លក្នុងកម្មវិធីស្មាតហ្វូនវីង (Wing App) អ្នកនិងអាចជ្រើសរើសទីតាំងដែលមានអ្នកខ្វះខាតជាច្រើនដូចជា ផ្សារចាស់ ផ្សារកណ្ដាល វត្តនាគវន្ត័ មុខវាំង ឬអាចផ្តល់លេខទំនាក់ទំនង ហើយក្រុមអ្នកដឹកជញ្ជូនវីងម៉ល នឹងនាំយកអាហារនិងសម្ភារៈទាំងនោះចែកជូនដល់អ្នកខ្វះខាតពិតប្រាកដដោយឥតគិតថ្លៃសេវា។

លោកស្រី សួស ពៅមាលា ប្រធានជាន់ខ្ពស់ ប្រតិបត្តិអាជីវកម្ម វីងម៉លបានមានប្រសាសន៍ថា៖ «នេះ ជាពេលវេលាដ៏សែនលំបាកមួយ ចំពោះលោកអ៊ុំ លោកតា ធាក់ស៊ីក្លូ អ្នករើសអេដចាយ កម្មករសំណង់ ជាច្រើនកំពុងជួបបញ្ហាខ្វះអាហារបរិភោគ។ សំរាប់អ្នកខ្វះខាតមួយចំនួន អាហារមួយកញ្ចប់ ឬសំភារៈមួយចំនួនមិនត្រឹមតែចម្អែតតែមួយក្រពះប៉ុណ្ណោះទេ តែជាការលើកទឹកចិត្ត ការរួមសុខរួមទុកនិង ផ្តល់ក្តីសង្ឃឹមដល់ពួកគាត់។»

លោកស្រីបានបន្តថា រាល់ទំនិញដែលត្រូវបានកុម្ម៉ង់ដោយអតិថិជន នឹងត្រូវដឹកជូនដល់ក្រុមគោលដៅយ៉ាងពិតប្រាកដ និងមិនមានបាត់បង់អ្វីឡើយ។

ស្ថិតក្នុងវ័យ៧៤ឆ្នាំ លោកពូ ឈុន ថន អ្នកធាក់ស៊ីក្លូជាង៣០ឆ្នាំនៅម្តុំផ្សារថ្មីបាននិយាយទាំងក្តុកក្តួលថា៖ «ម៉ារដូវកូវីដនេះ រកអីហូបស្ទើរតែមិនបាន។ ព្រឹកមិញអង្គុយចាំដឹកម៉ូយ បិះអត់អីហូប សំណាងចេះមានគេឲ្យបាយថ្ងៃត្រង់ទុកហូបពីរនាក់យាយនៅផ្ទះ។» លោកពូក៏បានបង្ហាញក្តីត្រេកអរចំពោះការផ្តួចផ្តើមឲ្យមានកម្មវិធី កុម្ម៉ង់អាហារសប្បុរស នៅលើ វីងម៉ល ហើយលោកសង្ឃឹមនឹងមានអ្នកបរិច្ចាគច្រើនដើម្បីជួយដល់ជនទីទាល់ដូចជារូបគាត់។

ដើម្បីចូលរួមក្នុងកម្មវិធីសប្បុរសធម៌នេះលោកអ្នកអាចយល់ដឹងពីវិធីបរិច្ចាគតាមរយៈវីដេអូដែលមានការណែនាំយ៉ាងលំអិត ខាងក្រោមនេះ៖

មតិយោបល់