- 2021-07-23 09:52:02
- ព័ត៌មាន
ពុទ្ធោអើយ! បច្ឆាបូជាសពក្នុងវត្តមួយនៅថៃ បាក់រលំ ក្រោយបូជាអ្នកជំងឺកូវីដច្រើនលើសលប់ពេក
- 2021-07-23 09:52:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពុទ្ធោអើយ! បច្ឆាបូជាសពក្នុងវត្តមួយនៅថៃ បាក់រលំ ក្រោយបូជាអ្នកជំងឺកូវីដច្រើនលើសលប់ពេក
ចន្លោះមិនឃើញ
រូបភាពការប្រេះបាក់រលំនៃបច្ឆាបូជាសព នៅក្នុងវត្ត Bang Nam Chon ប្រទេសថៃ ត្រូវបានផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនាក់សង្គម នៅថ្ងៃសុក្រ ទី២៣ ខែកក្កដាឆ្នាំ២០២១នេះ ដោយទីប្រឹក្សាអភិបាលក្រុងបាងកក។ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន The Nation។
រូបថតនោះបានបង្ហាញពីការប្រេះបែកបច្ឆាបូជាសព ហើយបំពង់ផ្សែងបានបាក់រលំ។ បច្ឆាបូជាសពនេះ ត្រូវបានប្រើប្រាស់អស់រយៈពេល ២៥ ឆ្នាំមកហើយដោយជាមធ្យមបូជាសាកសពចំនួន ៣ ជារៀងរាល់ថ្ងៃ។ ដោយពេលថ្មីៗនេះសាកសពនៃអ្នកជំងឺកូវីដ១៩ បានកើនឡើងជាខ្លាំងនៅក្នុងប្រទេសថៃ ហើយត្រូវបូជាជាប់ជាប្រចាំ នៅកន្លែងបូជាសពនេះ ទើបបណ្តាលឱ្យប្រេះបាក់រលំតែម្តង។
ចៅអធិការវត្ត បានប៉ាន់ប្រមាណថា ត្រូវការថវិកាជាង ៥ លានបាតដើម្បីសាងសង់បច្ឆាបូជាថ្មីចំនួន ២ កន្លែង ដែលមួយជាកន្លែងបណ្តោះអាសន្នសម្រាប់ប្រើប្រាស់ក្នុងកំឡុងពេលកូវីដ និងមួយទៀតទុកប្រើប្រាស់ជាអចិន្រ្តៃយ៍៕