• 2021-09-16 04:10:00
  • ជំនឿ

អាហារឆ្ងាញ់ៗចំណាយលុយតិចត្រៀមទុកពេលភ្ជុំបិណ្ឌសម្រាប់ប្រគេនលោក និងទុកញ៉ាំនៅផ្ទះ

  • 2021-09-16 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ​កាន់​តែ​ចូល​មក​ដល់ ប្រជាជន​ខ្មែរ​រីក​រាយ​នឹង​នាំ​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​សង្ឃ​ដើម្បីឧទ្ទិស​ដល់​បុព្វការីជន​ដែល​ចែក​ឋាន​ទៅ​ហើយ។ ​ យ៉ាង​ណា​ក្តី ដោយសារបរិបទនៃការរស់នៅក្នុងអំលុងពេលការរាលដាលនៃជំងឺកូវីដ ១៩ យើងទាំងអស់គ្នាក៏មិនភ្លេចការការពារខ្លួន និងវិធានការណ៍សុខភាព គឺ ៣កុំ ៣ការពារ ដើម្បីធានាថាសុខសប្បាយទាំងអស់គ្នា។

​កញ្ញា ​សូម​ណែនាំ​មុខ​ម្ហូប​២​មុខ​ងាយ​ស្រួល​ធ្វើ ​អាច​យក​ទៅ​ប្រគេន​​ព្រះ​សង្ឃ​ក៏​បាន ​ទុក​ខ្លះ​​ហូប​នៅ​ផ្ទះ​បាន។

​១. ​សាច់​ជ្រូក​បំពង​ស្រួយ ​ទឹក​ជ្រលក់​ជូរ​អែម

​​គ្រឿង​ផ្សំ

-សាច់​ជ្រូក​បី​ជាន់ ​កន្លះ​គីឡូ

  • គ្រឿងស្រុះសាច់*

-ទឹក ១លីត្រ + អំបិល ១កូនស្លាបព្រាកាហ្វេ

-ខ្ទឹមស ៥កំពឹស + ខ្ទឹមក្រហម ៣មើមតូច

  • គ្រឿងបំពងសាច់*

-ទឹកប្រេងខ្យង ១ស្លាបព្រាកាហ្វេកន្លះ

-ស្ករ ១ចុងស្លាបព្រាកាហ្វេ អំបិល ១ចឹប + ម្រេច

-ម្សៅបំពង ២ស្លាបព្រាបាយ

-ម្សៅពោត ១ស្លាបព្រាកាហ្វេ

[ ទឹកជ្រលក់ជូរអែម ]

-ទឹកស៊ីអ៉ីវ ១កែវតូច + ទឹកខ្មេះ ១កែវតូច

-ស្ករ ១កែវតូច + កន្លះ + អំបិល ១ចឹប

-ទឹកសាប ៤កែវតូច ខ្ទឹមស + ខ្ទឹមក្រហម + ម្ទេស

​ចំពោះ​វីធី​ធ្វើ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

២. ផ្អក​សាក​ជ្រូក​បី​ជាន់

​គ្រឿងផ្សំ

-សាច់ជ្រូកបីជាន់ ១គីឡូ

-អំបិល ៧០ក្រាម (៣ស្លាបព្រាបាយ)

គ្រឿងសម្រាប់ចាវ

-អង្ករលីង ៧០ក្រាម (៥ស្លាបព្រាបាយ)

-រំដេង ១ខាំ

-ស្ករត្នោត ១ខាំកន្លះ (២ស្លាបព្រាបាយ)

​ចំពោះ​វិធី​ធ្វើ ​សូម​ទស្សនាវីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ លឹម សុនា

មតិយោបល់