• 2022-10-11 07:15:49
  • ព័ត៌មាន

ដំរី, អំពិល, កង្រី, ក្រសារ, ណាគ្រី ស្ថិតនៅក្នុងចំណោមឈ្មោះខ្មែរ​ទាំង១០ ដែល​ប្រើប្រាស់​សម្រាប់​ដាក់ឈ្មោះ​ឱ្យព្យុះ

  • 2022-10-11 07:15:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈ្មោះ​ខ្មែរ​ទាំង១០ ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​ដាក់ឈ្មោះ​ឲ្យ​ព្យុះ​ រួមមាន៖ ដំរី, អំពិល, កង្រី, ក្រសារ, ណាគ្រី, ម៉ៃសាក់, ក្រវាន់, ចន្ធូ, ត្រសេះ និង​ នេសាទ។

ទី​ភ្នាក់​ងារ​ឧតុនិយម​ជប៉ុន បាន​ប្រើប្រាស់​ឈ្មោះ​ផ្សេងៗ​របស់​ប្រទេស​សមាជិក​ចំនួន ១៤​ ដើម្បី​ដាក់​ឲ្យ​ព្យុះ ដែល​បាន​ និង​បម្រុង​កើតឡើង​នៅ​តំបន់​ប៉ែក​ខាងលិច​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។ ​ក្នុង​នោះ កម្ពុជា​ដែល​ជា​សមាជិក បាន​ផ្ដល់​ឈ្មោះ​ចំនួន ១០ខាងលើ ទៅឲ្យ​ទី​ភ្នាក់​ងារ​ឧតុនិយម​ជប៉ុន កាល​ពី​ឆ្នាំ​១៩៩៨។

ហេតុអ្វី ត្រូវ​ដាក់​ឈ្មោះ​ខ្មែរ? សមាជិក​នី​មួយ​ៗ​នៃ​ប្រទេស​ទាំង១៤ ត្រូវ​បាន​ទីភ្នាក់​ងារ​ឧតុ​និយម​ជប៉ុន អនុញ្ញាត​ឲ្យ​ប្រគល់​ឈ្មោះ​ប្រចាំ​ប្រទេស​របស់​ខ្លួន ចំនួន​១០ សម្រាប់​ដាក់​ទុក​ដាក់​ឲ្យ​ព្យុះ។ ដូច្នេះ​ឈ្មោះ​ទាំងអស់​មាន​ចំនួន ១៤០​ឈ្មោះ។ ហើយ​ឈ្មោះ​នីមួយៗ ត្រូវ​ប្រើប្រាស់​តាម​លំដាប់​ពី​មួយ​ទៅ​មួយ វិល​ជុំ។

ការ​ប្រើ​ប្រាស់​ឈ្មោះ​ជាក់លាក់​ដូច្នេះ គឺ​ដើម្បី​ងាយស្រួល​ហៅ​ក្នុង​ការ​ទំនាក់ទំនង​រវាង​អ្នកព្យាករ និង​ប្រកាស​អាសន្ន​ប្រាប់​សាធារណជន​ទូទៅ​ជាដើម​​​ លើស​ពី​នេះ វា​ជួយ​មិន​ឲ្យ​មាន​ការ​ភាន់ច្រឡំ​​៕

មតិយោបល់