• 2022-10-16 05:24:08
  • ជំនឿ

ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ចូល​រួម​ «សមាធិ​រលឹក​ដួង​ព្រះ​វិញ្ញាណក្ខន្ធ»​ ខណៈ​អ្នក​ចូលរួម​មាន​រហូត​ ៥០០​នាក់​

  • 2022-10-16 05:24:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ប្រធាន​ ស.ស.យ.ក. ​បាន​ចូល​រួម​ជា​មួយ​រាជរដ្ឋាភិបាល​ រលឹក​ពី​គំរូ​វីរភាព​ព្រម​ទាំង​ការ​សម្ដែង​នូវ​មនោសញ្ចេតនា​ប្រកប​ដោយ​ការ​គោរព​ និង​បានសមាធិ​រលឹក​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​ ព្រះករុណា​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​បរមរតនកោដ្ឋ​ នៅ​វត្តបទុមវតី​កាល​ពី​ល្ងាច​ម្សិលមិញ។​

រូបភាពផ្ដល់ជូន

កម្មវិធី​ «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» ​រៀបចំ​ឡើង​ដោយ​សហភាពសហព័ន្ធយុវជនកម្ពុជា​ព្រម​ទាំង​មាន​ការ​ចូលរួម​សហការ​ពី​ក្រសួង​ ​ព្រះបរមរាជវាំង រដ្ឋបាលរាជធានីភ្នំពេញ និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ។​

រូបភាពផ្ដល់ជូន

គោលបំណង​នៃ​ការ​រៀបចំ​កម្មវិធី​នេះ​ឡើង​គឺ​ទី១​ ចូលរួម​រលឹក​គម្រប់​ខួប​១០ព្រះវស្សា​ នៃ​ការយាងសោយព្រះទិវង្គតរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។ ទី២ បង្ហាញ​ពី​ទឹកចិត្ត​ និងស្មារតីនៃការចងចាំចំពោះព្រះរាជបណ្ដាំដ៏ថ្លៃថ្លា និងពោលពេញដោយ អត្ថន័យទូន្មាន។ ទី៣រលឹកពីគំរូវីរភាព និងការសម្ដែងនូវមនោសញ្ចេតនាកតញ្ញូកតវេទីប្រកបដោយការគោរពដ៏ ខ្ពង់ខ្ពស់ថ្វាយព្រះមហាករុណាទិគុណដ៏ប្រសើរថ្លៃថ្លា ប្រកបដោយសេចក្តីនឹករលឹកសោកស្ដាយរកអ្វីប្រៀបផ្ទឹមពុំបាន។ ជាមួយនឹងសេចក្ដីអំណរព្រះរាជគុណជាអនេកអន័គ្ឃគ្មានថ្ងៃបំភ្លេចបាន។

រូបភាពផ្ដល់ជូន

បញ្ជាក់​ដែរ​ថា​ ការ​យាង ​និង​និមន្ត​ព្រះសង្ឃ និងអញ្ជើញ ពុទ្ធបរិស័ទចូលរួមចំនួន ៥០០ អង្គ/នាក់។ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ​បានយាងចូលព្រះទិវង្គតថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នៅរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន៕

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់