• 2022-11-02 10:56:49
  • ជំនឿ

«១០០ព្រះវស្សា នៃ​ព្រះបិតា​ឯករាជ្យជាតិ»​ គឺ​មាន​អ្នក​ចូលរួម​សរុប​ប្រហែល​ ៤០០​នាក់​

  • 2022-11-02 10:56:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ»​ ដែល​មូលនិធិមុទិតា ​និង​សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានចូលរួមជាមួយរាជរដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី៣១​ តុលា​ គឺ​មាន​អ្នក​ចូលរួម​សរុប​ប្រហែល​ ៤០០​នាក់។​

រូបភាពផ្ដល់ជូន

កម្មវិធី​ខាង​លើ​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្នុង​គោល​បំណង​រំលឹក​ដល់​ព្រះគុណូបការៈ​ និង​សម្តែង​នូវ​មនោសញ្ចេតនា​ចងចាំ​ជា​និច្ច​គ្មាន​ថ្ងៃ​បំភ្លេច​បាន​ ប្រកប​ដោយ​សេចក្តី​កតញ្ញូកតវេទី​ ចំពោះ​ព្រះមហាករុណាទិគុណ​ ដ៏​ធំធេង​របស់​ ព្រះករុណា​ ព្រះមហាវីរក្សត្រ​ ព្រះបរមរតនកោដ្ឋ​ នៅ​ក្នុង​បុព្វហេតុ​ទាមទារ​ឯករាជ្យ​ជូន​ប្រជាជាតិ​ការ​កសាង​ជាតិ​ និង​ការ​បង្រួបបង្រួម​ជាតិ​ ការពារ​បូរណភាព​ទឹក​ដី​ជូន​ជាតិ​មាតុភូមិ​ ប្រជានុរាស្ត្រ​កម្ពុជា​ និង​ការ​រួបរួម​ដើម្បី​សន្តិភាព​ ឯករាជ្យ​ និង​កសាង​ជាតិ​គ្មាន​ឈប់ឈរ។​

រូបភាពផ្ដល់ជូន

បញ្ជាក់​ដែរ​ថា​ កម្មវិធី​ «១០០ព្រះវស្សា នៃ​ព្រះបិតា​ឯករាជ្យជាតិ»​ មានការយាង និងអញ្ជើញ ចូលរួមពី សម្តេចព្រះសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា ​ព្រម​ទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសរុបប្រមាណ ៤០០អង្គ/នាក់។ កម្មវិធី​នេះ​គឺ​ធ្វើ​ឡើង​នៅ​សាលមហោស្រព ចតុម្មុខមង្គល៕​

រូបភាពផ្ដល់ជូន

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់