• 2023-04-06 02:51:22
  • សេដ្ឋកិច្ច

ក្រុមហ៊ុន សែលកាត ប្រកាសបើកដំណើរការ នៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធជាសារធារណៈ

  • 2023-04-06 02:51:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រតិបត្តិករទូរគមនាគមន៍ក្នុងស្រុកតែមួយគត់ក្នុងកម្ពុជា គឺក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ដែលភាគច្រើនត្រូវបានស្គាល់ថា សែលកាត បានប្រកាសពីការការបើកដំណើរការការបោះផ្សាយលក់មូលបត្រកម្មសិទ្ធជាសាធារណៈ(IPO) នៃភាគហ៊ុនរួមថ្នាក់ A ។ ទំហំពិតប្រាកដ នៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធជាសាធារណៈនេះ គឺអាស្រ័យលើតម្រូវការជាក់ស្ដែង។ ភាគហ៊ុនដែលផ្ដល់ដោយក្រុមហ៊ុន ខេម ជ្ជីអេសអេម នឹងមានសម្រាប់វិនិយោគិនសាធារណៈក្នុងកំឡុងពេលបើកដំណើរការ នៃការជាវ។

អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី គឺកំពុងដើរតួរជា Underwriter និង Book Runner ព្រមទាំង Lead Manager សម្រាប់សំណើរការផ្ដល់ជូនរបស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម (សែលកាត)។

ការបោះផ្សាយមូលបត្រកម្មសិទ្ធជាសាធារណៈរបស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម នឹងមានតម្លៃ ២២៧០ រៀល/ហ៊ុន ឬស្មើនឹង ០.៥៧ ដុល្លារ/ហ៊ុន។ តម្លៃត្រូវបានកំណត់និងយល់ព្រមរវាង ក្រុមហ៊ុន ខេម ជ្ជីអេសអេម និងអេសប៊ីអាយ ស៊ីឃ្យួរឹធី ដោយផ្អែកលើស្ថានភាពទីផ្សារជាក់ស្ដែង ក្រោយពេលពិចារណាលើកត្តាមួយចំនួនដូចជា ប្រវត្តិប្រតិបត្តិការ និងហរិញ្ញវត្ថុ ដ៏រឹងមាំរបស់ក្រុមហ៊ុន និងភាពរីកចម្រើនរបស់ក្រុមហ៊ុនដែលបានព្យាករណ៍ទុកសម្រាប់ពេលអនាគត។

ម្ចាស់ភាគហ៊ុនថ្នាក់ A (ការបោះឆ្នោត) នឹងត្រូវបានធានានូវទិន្នផលភាគលាភប្រចាំឆ្នាំ ៧ភាគរយ សម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំ ដែលត្រូវបង់ជារៀងរាល់ត្រីមាស (ទាំងសាច់ប្រាក់ ភាគលាភមិនមែនសាច់ប្រាក់) ដែលមានប្រសិទ្ធភាពបន្ទាប់ពីរយៈពេល ៣ ខែគិតចាប់ពីថ្ងៃចុះបញ្ជី។

រយៈពេលនៃការជាវនឹងចាប់ផ្ដើមពីថ្ងៃទី២ ខែ ឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២៣ លើកលែងតែថេរវេលានឹងត្រូវបានពន្យាឬបង្ខើចដោយឯកភាពគ្នារវាងក្រុមហ៊ុន ខេម ជ្ជីអេសអេម និងក្រុមហ៊ុនធានាទិញលក់ដែលស្ថិតនៅក្រោមការយល់ព្រមពីនិយ័តករមូលបត្រកម្ពុជា។

ព័ត៌មានលម្អិតនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធជាសាធារណៈនឹងមានក្នុងសៀវភៅណែនាំ។ ច្បាប់ចម្លងនៃសៀវភៅណែនាំបឋមទាក់ទងនឹងការបោះផ្សាយលក់នេះ លោកអ្នកអាចរកបាននៅការិយាល័យកណ្តាល អេសប៊ីអាយ និងគេហទំព័ររបស់សែលកាត (www.cellcard.com.kh) ផងដែរ។

សម្រាប់អ្នកដែលចាប់អារម្មណ៍លើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធជាសាធារណៈនេះ សូមចុះឈ្មោះជាមុននូវចំណាប់អារម្មណ៍របស់អ្នកតាមរយៈ ទម្រង់កក់ជាមុនភាគហ៊ុនរបស់សែលកាត តាមប្រព័ន្ធអនឡាញដែលមានលើគេហទំព័ររបស់សែលកាត (www.cellcard.com.kh) ។

សែលកាត ដែលជាផ្នែកមួយនៃក្រុមហ៊ុន រ៉ូយ៉ាលគ្រុប ក៏បានប្រកាសពីការធ្វើដំណើរសម្រាប់បទបង្ហាញតាមខេត្តដែលនឹងចាប់ផ្ដើមក្នុងខែឧសភា ទៅកាន់រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ កាលវិភាគនៃការធ្វើដំណើរនឹងត្រូវបានប្រកាសលើទំព័រ Facebook និង LinkedIn របស់សែលកាតនៅថ្ងៃបន្ទាប់មកទៀត។

អំពី សែលកាត សែលកាត ចាប់ដំណើរការ នៅឆ្នាំ១៩៩៧ គឺជាប្រតិបត្តិករ ដែលបម្រើសេវាកម្មយូរជាងគេបំផុតនៅកម្ពុជា និងជាប្រតិបត្តិករដែលមានម្ចាស់ជាជនជាតិខ្មែរ ១០០ភាគរយ ដែលល្បីល្បាញដោយសារប្រវត្តិដ៏យូរលង់នៃការច្នៃប្រឌិតដំបូងទៅកាន់ទីផ្សារ សេវាកម្មអតិថិជនឆ្នើម និងបណ្តាញទូរស័ព្ទចល័តលឿន និងគួរឱ្យទុកចិត្តបំផុត។ ចាត់ទុកជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំបំផុតមួយក្នុងប្រទេសកម្ពុជា សេវាសែលកាត មានអតិថិជនជាង ៤លាននាក់ ជាមួយនឹងការគ្របដណ្តប់ទូទាំងប្រទេស និងបណ្តាញចែកចាយដ៏ធំទូលាយ។

ជាមួយនឹងចក្ខុវិស័យឆ្ពោះទៅរកការផ្តល់នូវការតភ្ជាប់សម្រាប់ទាំងអស់គ្នា និងលើកកម្ពស់របៀបដែលអតិថិជនរស់នៅ ធ្វើការកម្សាន្ត និងផលប័ត្ររបស់ សែលកាត នៅតែបន្តពង្រីក ដើម្បីសម្រួល និងកសាងសហគមន៍ហ្គេម និងកីឡាអេឡិចត្រូនិច ផ្តល់សេវាកម្មកម្សាន្តបែបឌីជីថល ដើម្បីដោះស្រាយតម្រូវការសម្រាប់ពេលវេលាជាក់ស្តែង និងមាតិកាកំពុងមានតម្រូវការ ព្រមទាំងផ្តល់ជូននូវដំណោះស្រាយសហគ្រាសប្រកបដោយភាពច្នៃប្រឌិត និងស៊ីជម្រៅដើម្បីគាំទ្រដល់អាជីវកម្មនានា។

សែលកាត នៅតែឈរឈ្មោះជាប្រតិបត្តិករដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា ជាមួយនឹងការទទួលពានរង្វាន់ច្រើនជាង៤០ ទាំងក្នុងតំបន់ និងសកលលោក។

អំពី អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី បានទទួលអាជ្ញាបណ្ណពេញលេញ ដើម្បីធ្វើអាជីវកម្មមូលបត្រក្នុងព្រះរាជាណាចក្រកម្ពុជាពីនិយតករមូលបត្រកម្ពុជា។

ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ SBI Holdings បង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ២០១០ ដែលជាក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុដ៏ធំមួយរបស់ប្រទេសជប៉ុន ដែលបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនតូក្យូ។ ក្នុងខែតុលា ឆ្នាំ២០១០ យើងបានក្លាយជាស្ថាប័នហិរញ្ញវត្ថុដំបូងគេរបស់ប្រទេសជប៉ុន ដែលទទួលបានអាជ្ញាបណ្ណពេញលេញដើម្បីធ្វើអាជីវកម្មមូលបត្រក្នុងព្រះរាជាណាចក្រកម្ពុជាពីនិយតករមូលបត្រកម្ពុជា។

អំពី ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុនវិនិយោគជាយុទ្ធសាស្ត្ររបស់កម្ពុជា ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនពហុផលិតផលដ៏ធំ និងមានការវិនិយោគចម្រុះបំផុតរបស់កម្ពុជា។ ក្រុមហ៊ុនរ៉ូយាល់គ្រុប វិនិយោគនៅក្នុងឧស្សាហកម្មជាច្រើន រួមមានទូរគមនាគមន៍ ការដឹកជញ្ជូន ថាមពល ប្រព័ន្ធផ្សព្វផ្សាយ និង ការកម្សាន្ត ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ការជួញដូរ និងកសិកម្ម៕

ជិន សុភ័ក្ដ្រ

មតិយោបល់