- 2024-10-28 06:26:04
- ព័ត៌មាន
មកស្គាល់ពីរថភ្លើងមានល្បឿនលឿនបំផុតក្នុងសម័យទំនើប
- 2024-10-28 06:26:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ពីរថភ្លើងមានល្បឿនលឿនបំផុតក្នុងសម័យទំនើប
ចន្លោះមិនឃើញ
រថភ្លើងជាមធ្យោបាយធ្វើដំណើរមួយយ៉ាងសំខាន់បំផុតសម្រាប់ប្រទេសឬទីក្រុងដែលមានមនុស្សច្រើន ឬក៏ប្រទេសឬទីក្រុងដែលមានទំហំដីធំ សម្រាប់ឲ្យប្រជាជនប្រើប្រាស់ដើម្បីធ្វើដំណើរប្រចាំថ្ងៃ ក៏ដូចជាទំនិញអាចត្រូវបានដឹកដើម្បីទៅដល់គោលដៅកំណត់ណាមួយច្បាស់ ដូច្នេះល្បឿនរថភ្លើងពិតជាសំខាន់ណាស់សម្រាប់ពេលបច្ចុប្បន្ននេះ។
បើយោងតាមការចុះផ្សាយរបស់ CNN រថភ្លើងសាធារណៈដែលមានល្បឿនលឿនជាងគេនៅក្នុងពេលនេះគឺមានឈ្មោះថា Shanghai Maglev ដែលកំពុងដំណើរការនៅប្រទេសចិនដោយរថភ្លើងនេះមានល្បឿនអាចរត់បានរហូតទៅដល់ ៤៦០គីឡូម៉ែត្រ/ម៉ោង។
រថភ្លើងនេះគឺប្រើប្រាស់បច្ចេកវិទ្យាអាល្លឺម៉ង់ ដែលទាមទារឲ្យមានផ្លូវដែកល្អអាចជំនួយល្បឿនដល់រថភ្លើង ហើយមានសំឡេងរំខានដល់ទីក្រុងតិច។ រថភ្លើងនេះបានដាក់ដំណើរពីផ្លូវ Lonyang ទៅកាន់ អាកាសយានដ្ឋាន Pudong ដែលមានចម្ងាយប្រមាណ ៣០គីឡូម៉េត្រ ដោយត្រូវពេល ៧នាទីកន្លះប៉ុណ្ណោះដើម្បីធ្វើដំណើរ។
បើតាមប្រភពដដែលនេះ ប្រទេសចិនក៏បានធ្វើការផលិតរថភ្លើងដែលមានល្បឿនរហូតទៅដល់ ៦០០គីឡូម៉ែត្រ/ម៉ោង មុនគេរួចរាល់ហើយកាលពីឆ្នាំ២០២១ ប៉ុន្តែមិនដំណើរការសម្រាប់សាធារណៈជននៅឡើយទេ ព្រោះតែការអភិវឌ្ឍ និងសាងសង់ផ្លូវដែកត្រូវបានការពេលវេលា និងចំណាយច្រើន។
គួរបញ្ជាក់ផងដែរថាចំពោះប្រទេសអភិវឌ្ឍដូចជា ប្រទេសចិន ប្រទេសជប៉ុន ប្រទេសនៅអឺរ៉ុប កាណាដា និងអាមេរិកជាច្រើនសុទ្ធតែបានធ្វើការត្រៀមខ្លួនអភិវឌ្ឍសមត្ថភាពរថភ្លើងរបស់ខ្លួនឲ្យមានល្បឿនកាន់លឿនដើម្បីតភ្ជាប់គោលដៅទីក្រុងធំៗខ្លួន ជាក់ស្ដែងនៅប្រទេសចិនបច្ចុប្បន្ននេះរថភ្លើងសារធារណៈដាក់ដំណើរនៅក្នុងប្រទេសជាមធ្យមមានល្បឿន ៣៥០គីឡូម៉ែត្រ/ម៉ោង ខណៈយន្តហោះមានល្បឿន ៨០០-៩០០គីឡូម៉ែត្រ/ម៉ោង៕