• 2024-10-30 03:42:53
  • ព័ត៌មាន

បង្គន់​សាធារណៈ​នៅ​​តូក្យូ​ បាន​ក្លាយ​ជា​តំបន់​ទាក់ទាញ​ភ្ញៀវទេសចរណ៍​នៅ​ជប៉ុន​

  • 2024-10-30 03:42:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្គន់​សាធារណៈ​នៅ​តំបន់​ Shibuya ទីក្រុង​តូក្យូ​ (Tokyo) ​ត្រូវ​បាន​ក្លាយ​ជា​តំបន់​ទាក់ទាញ​ភ្ញៀវទេសចរណ៍​នៅ​ប្រទេស​ជប៉ុន​។

នៅ​ក្នុង​រយៈពេល​២ឆ្នាំ​ កន្លង​ទៅ​នេះ​ មូលនិធិ​ Nippon បាន​ដឹកនាំ​គម្រោង​កែប្រែ​បង្គន់​សាធារណៈ​ចំនួន​១៧កន្លែង​នៅ​តំបន់​ Shibuya ក្នុង​ទីក្រុង​ Tokyo ពី​កន្លែង​ដែល​ស្មោកគ្រោក​ មិន​មាន​នរណា​ហ៊ាន​ប្រើប្រាស់​ មក​ក្លាយ​ជា​កន្លែង​តំបន់​ទេសចរណ៍​ក្នុងប្រទេស​ជប៉ុន​។​

បង្គន់​ទាំង​នេះ​ត្រូវ​បាន​ក្លាយ​បង្គន់​ដែល​មាន​អនាម័យ​ បំពាក់​បច្ចេកវិទ្យា​ទំនើប​ៗ​ មាន​ការ​ឆ្នៃ​រចនា​ដែល​គួរ​ឲ្យ​ទាក់ទាញ​ខ្លាំង​ដែល​អាច​ឲ្យ​សាធារណៈ​ជន​ប្រើប្រាស់​ និង​មាន​កន្លែង​រង់ចាំ​។

មូលហេតុ​ដែល​បង្គន់​នៅ​តំបន់​ខាង​លើ​បាន​ក្លាយ​ជា​តំបន់​ទេសចរណ៍​ព្រោះ​តែ​ម៉ូត​និង​រចនា​បទ​បង្គន់​សាធារណៈ​នេះ​ត្រូវ​បាន​ឆ្នៃ​ឡើង​ដោយ​មាន​ពី​ការ​ចួល​រួម​ពី​អ្នករចនា​ និង​គូប្លង់​ល្បីៗ​លំដាប់​ពិភពលោក​ជា​ច្រើន​រូប​។

មួយ​វិញ​ទៀត​តំបន់​បង្គន់​សាធារណៈ​ក្លាយ​ជា​តំបន់​ល្បីល្បាញ​ខ្លាំង​នៅ​ទី​ក្រុង​ Tokyo ដោយ​សារ​តែ​សាច់រឿង​ Perfect Days ដែល​ត្រូវ​រឿង​ដែល​បាន​ជាប់​បេក្ខភាព​អាច​ឈ្នះ​ពាន​ Oscar ក្នុង​ឆ្នាំ​នេះ​ ដោយ​ក្នុង​រឿង​នោះ​បាន​បង្ហាញ​ពី​សោភ័ណភាព​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នា​ចង់​ទៅ​ទស្សនា​។ ​

រាល់​ការ​ធ្វើ​ការ​ទស្សនា​ និង​ស្ដាប់​សាច់​រឿង​បង្គន់​សាធារណៈ​ទាំង​១៧នេះ​ ត្រូវ​បាន​ភ្នាក់ងារ​ទេសចរណ៍​យក​ ៣២.៧០ដុល្លារ​ក្នុង​មួយ​ម្នាក់​ ដោយ​មក​ទល់​នឹង​ចុង​ខែ​មីនា​កន្លង​ទៅនេះ​ ត្រូវ​បាន​គេ​ដឹង​ថា​មាន​ភ្ញៀវទេសចរណ៍​ជនជាតិ​ជប៉ុន​ និង​បរទេស​ជា​ច្រើន​បាន​មក​ទស្សនា​ និង​មួយ​ចំនួន​ក៏​បាន​ប្រើប្រាស់​សេវា​របស់​ភ្នាក់ងារ​ទេសចរណ៍​ផង​ដែរ​៕

ប្រែសម្រួល ៖ ទេព សុវណ្ណមោលី

មតិយោបល់