- 2015-05-01 16:17:07
- ព័ត៌មាន
មិត្តល្អត្រូវមានលក្ខណៈដូចម្ដេចខ្លះ?
- 2015-05-01 16:17:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិត្តល្អត្រូវមានលក្ខណៈដូចម្ដេចខ្លះ?
ចន្លោះមិនឃើញ
មិនថាទៅដល់ទីណាមានមិត្តទីនោះ! ប៉ុន្តែទាស់ត្រង់ថាមិត្តល្អមានដែរឬអត់? ចង់ធ្វើមិត្តល្អម្នាក់ត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ?
ខាងក្រោមនេះ ប្រិយមិត្តនឹងបានដឹង ថាអ្នកទាំងគ្នាអាចនឹងមានមួយនៅ ក្នុងចំណោម៦នេះ៖
១. លុយ ក៏ជាផ្នែកមួយរបស់មិត្តល្អ យុវជននាក់ពេជ្រតានិស្សិតនៅ សាកលវិទ្យាល័យកម្ពុជាបានឱ្យដឹងថា ការរាប់អានមិត្តភក្ដិមិនថាប្រុសឬក៏ស្រីក៏ដោយតែងតែជួបប្រទះបញ្ហាលុយកាក់ចៀសមិនរួច ទេ។ ដូច្នេះមិត្តល្អគួរតែឱ្យមិត្តខ្ចី ឯអ្នកខ្ចីគួរតែប្រញាប់សងដែរទើបមិត្តភាពមិនប្រះឆាព្រោះតែរឿងលុយ។
ពេជ្រតាបានប្រាប់ទៀតថា«ពេលទៅញ៉ាំអីជុំគ្នាហើយចែកគ្នាចេញតែងលើសខ្វះតិចតួចហើយ! ចឹងមិត្តល្អមិនទៅសូញសាញរឿងហ្នឹងទេ! ចោលបានចោលទៅ!»។
បន្ថែមពីលើនេះ និស្សិតផ្នែកទំនាក់ទំនងអន្តរជាតិរូបនេះក៏បន្តថា « ពេលខ្លះពួកគេធ្វើខួបកំណើត Surprise ខ្ញុំទៀតផង! ទោះខ្ញុំមិនដែលធ្វើអីឱ្យពួកគេវិញក៏ដោយតែពួកគេចំណាយលុយដើម្បីធ្វើឱ្យមិត្តសប្បាយចិត្ត!»។
២. កំដរមិត្តពេលពិបាកចិត្ត
ជាមិត្តល្អគឺស្ដាប់មិត្តបានគ្រប់រឿង គ្រប់ពេល។ ឡេវីននិស្សិតវិទ្យាស្ថានភាសាបរទេស (IFL) បានឱ្យដឹងថា ពេលដែលមិត្តពិបាកចិត្តមិនថារឿងស្នេហា ការសិក្សា ការងារ គឺមិត្តល្អត្រូវតែកំដរគ្នា។
និស្សិតអក្សរសាស្ត្រអង់គ្លេសរូបនេះក៏បានបន្តទៀតថា «មិត្តខ្ញុំពេលមិនសប្បាយចិត្តអាចមករកខ្ញុំហើយប្រាប់ថាគេបែកពីមិត្តស្រី គេបាន! ហើយពេលខ្ញុំពិបាកចិត្តនឹងរឿងរៀនឬរឿងការងារវិញគេក៏កំដរខ្ញុំវិញដូចគ្នា! ដូចជាមើលកុន ហាត់ប្រាណ! ធ្វើអីឡប់ៗ! និយាយទៅខ្ញុំអាចរំសាយកម្មវិធីណាមួយដើម្បីគេ! ហើយគេក៏អាចរំសាយកម្មវិធីណាមួយដើម្បីខ្ញុំដូចគ្នា»។
វិធីសាស្ត្រ ដើម្បីបំភ្លេចមនុស្សម្នាក់ ចេញពីបេះដូង
៣. ចេះជួយកែកំហុសគ្នា
«ធ្វើអីមួយមិនប្រាកដថាត្រូវទេ! ខុសគង់តែមាន ខុសគួរតែប្រាប់» នេះជាការលើកឡើងរបស់ យុវតី ម៉ប់ ម៉ូវសុខេង។ មិត្តល្អដែលចេះជួយកែកំហុសគ្នាគឺប្រសើរណាស់ កែកំហុសតែមិនចាប់កំហុសនេះទើបមិនចេះអាក់អន់ចិត្តគ្នាហើយរាប់អានគ្នាបានយូរ។
«ដូចពេលខ្ញុំ ប្រើសម្ដីអាក្រក់ៗដាក់ណាគេម្នាក់ចឹង! គេមកប្រាប់ខ្ញុំថាធ្វើចឹងអត់ល្អ! តែមិនមែនចាំចាប់កំហុសខ្ញុំទេ»។ និស្សិតពេទ្យរូបនេះបានបន្ថែម។
៤. មិនប្រកាន់ច្រើន
រាប់អានតែគិតតែពីប្រកាន់គ្នា នោះមិនមែនហៅថាមិត្តល្អទេ។ លោក លាង សិរីវឌ្ឍន៍ និស្សិតវទ្យាស្ថានភាសាបរទេសបានឱ្យដឹងថា ការលេងសើចជាមួយគ្នាគឺជាសកម្មភាពដែលឧស្សាហ៍កើតឡើងជាងគេ។ បើលេងជាមួយគ្នាប្រកាន់រាប់អានគ្នាមិនកើតទេ ស្រីក៏អាចរាប់អានប្រុស ប្រុសក៏អាចរាប់អានមនុស្សស្រីបានដែរ ព្រោះសិរីវឌ្ឍន៍ មិនចូលចិត្តប្រកាន់ច្រើន។
«ពេលខ្លះលេងវាយក្បាលគ្នាដូចកូនក្មេង! មានរឿងអីមិនលាក់នឹងគ្នាទេ! បែបនេះទើបមានកម្លាំងចិត្ត!»។ សិរីវឌ្ឍន៍បានបញ្ជាក់។
៦. មិត្តល្អមិនលូកថ្លើមមិត្ត
កញ្ញា ចាន់ បញ្ញា មកពីខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ក្រៅពីផ្ដល់លុយកាក់ពេលទាល់ ចេះលើកទឹកចិត្តគ្នា ស្នេហាអាចនិងកើតមានឡើងកំឡុងពេលដែលមនុស្សពីរនាក់ជាមិត្តល្អនឹងគ្នា។ បើមិត្តមានស្នេហាគួរតែជួយអបអរ ហើយក៏មិនត្រូវមកឈ្លោះជាមួយមិត្តដោយសារតែសង្សារទេ។ «បើមិត្តមានសង្សារមិនគួរដណ្ដើមសង្សារមិត្តទេ! សង្សារអាចបែកគ្នាតែមិត្តល្អគឺមិត្តមួយជីវិត! មិត្តល្អគឺមិនលូកថ្លើមមិត្តទេ! ហើយមិត្តល្អក៏មិនបោះបង់មិត្តព្រោះតែស្ដាប់សង្សារដែរ»។ បញ្ញាបានបន្ថែម។
តើប្រិយមិត្តមានមួយនៅក្នុងនេះទេ?
អត្ថបទ៖ គង់ ច័ន្ទវ៉ាន់ណេង