• 2015-04-07 21:45:07
  • ការអប់រំ

ស្ពាន​វែង​ជាង​គេ​នៅ​អាស៊ាន​មាន​ប្រវែង ២៤​គីឡូម៉ែត្រ

  • 2015-04-07 21:45:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​ត្សឹបាសា (មិត្តភាព​កម្ពុជា-​ជប៉ុន ​អ្នក​លឿង) ដែល​ទើប​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ មាន​ប្រវែង​សរុប ២២១៥​ម៉ែត្រ វែង​ជាង​គេ​បំផុត​ក្នុង​ប្រទេស​កម្ពុជា។ យ៉ាង​ណា​មិញ បើ​ធៀប​ទៅ​នឹង​ស្ពាន​វែង​ជាង​គេ​បំផុត​ក្នុង​តំបន់​អាស៊ាន​វិញ ឃើញ​ថា​មាន​ប្រវែង​ខ្លី​ជាង​ដល់​ទៅ ១០​ដង​ឯណោះ។ ស្ពាន​នោះ​ស្ថិត​នៅ​ក្នុង​រដ្ឋ​ប៉េណាំង (Penang) ប្រទេស​ម៉ាឡេស៊ី ដែល​មាន​ប្រវែង​សរុប​ ២៤ គីឡូម៉ែត្រ។ ​

 

 

នៅ​ក្នុង​រដ្ឋ​ប៉េណាំង មាន​ស្ពាន​វែង​លើស​ពី ១០​គីឡូម៉ែត្រ​ចំនួន​ពីរ ដែល​ភ្ជាប់​ដែនដី​គោក​ម៉ាឡេស៊ី និង​សម្រួល​ចរាចរណ៍​របស់​ប្រជាជន។ ស្ពាន​ប៉េណាំង​ទី​១ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ស្ពាន​វែង​បំផុត​នៅ​ក្នុង​តំបន់​អាស៊ាន មុន​ពេល​ស្ពាន​ប៉េណាំង​ទី២ ​ចាប់​បដិសន្ធិ​ឡើង និង​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​តាំង​ពី​​ឆ្នាំ​១៩៨៥ ក្នុង​ប្រវែង​សរុប ​​១៣,៥​គីឡូម៉ែត្រ។

 

 

យ៉ាង​ណា​មិញ តំណែង​នោះ​បាន​បាត់បង់​ទៅ​វិញ​ក្នុង​ឆ្នាំ​២០១៤ ក្រោយ​ស្ពាន​ប៉េណាំង​ទី២ ​លេច​ចេញ​ជា​រូបរាង។ ស្ពាន​ប៉េណាំង​ទី២ មាន​ប្រវែង​សរុប​ ២៤​គីឡូម៉ែត្រ ដោយ​ចំណាយ​ទឹក​ប្រាក់​សាងសង់​អស់​ជិត ១៥០០ លាន​ដុល្លារ។ ស្ពាន​ដ៏​វែង​នោះ ​ត្រូវ​ចាប់​ផ្ដើម​សាង​សង់​នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ២០០៨ និង​ចប់​រួចរាល់​ជា​ស្ថាពរ​នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៤៕

 

 

 

ចុចអាន៖ ​វីដេអូទស្សនា​ទិដ្ឋភាព​​​​ទាំង​ស្រុង​ស្ពាន​អ្នក​លឿង​​​ក្រោយ​​​សាង​សង់​រួច​ស្អាត​ប៉ុណ្ណា​?

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ themalaymailonline

មតិយោបល់