_medium.jpg)
- 2017-01-12 03:17:36
- ជំនឿ
គ្រូចិនសែ៖ ចូលឆ្នាំចិនខាងមុខគឺធាតុភ្លើង តុបតែងផ្ទះគួរបន្ថែមពណ៌២ លើពណ៌ក្រហម
- 2017-01-12 03:17:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូចិនសែ៖ ចូលឆ្នាំចិនខាងមុខគឺធាតុភ្លើង តុបតែងផ្ទះគួរបន្ថែមពណ៌២ លើពណ៌ក្រហម
ចន្លោះមិនឃើញ
តាមប្រពៃណីទំនៀមទម្លាប់របស់ជនជាតិចិន និងខ្មែរកាត់ចិនតជានិច្ចកាលតែងរៀបចំតុបតែងលម្អគេហដ្ឋានទទួលទេវតាឆ្នាំថ្មីសុទ្ធតែពណ៌ក្រហម ព្រោះនេះជាជំនឿរបស់ដូនតាចិនរាប់ពាន់ឆ្នាំមកហើយ។ ប៉ុន្តែចូលឆ្នាំប្រពៃណីចិនខាងមុខនេះ គ្រួសារដែលជាប់ខ្សែស្រឡាយចិន ត្រូវរៀបចំតុបតែងនៅក្នុងផ្ទះពីរពណ៌បន្ថែមទៀត គឺពណ៌ស្លឹកឈើ និងពណ៌កាហ្វេទឹកដោះគោ ដើម្បីមានសិរីសួស្ដី រកស៊ីមានបាន។ នេះបើតាមការទស្សន៍ទាយតាមក្បួនគម្ពីរចិន មានអាយុ ២៥០០ឆ្នាំរបស់លោកតា កុក ឡុង គ្រូចិនសែដ៏ល្បី ឈ្មោះនៅរាជធានីភ្នំពេញ។
លោកតា កុក ឡុង ប្រាប់ថា មូលហេតុបានជាចូលឆ្នាំថ្មីនេះ ត្រូវរៀបចំតុបតែងក្នុងផ្ទះពណ៌ស្លឹកឈើ និង ពណ៌កាហ្វេទឹកដោះគោ ព្រោះឆ្នាំនេះគឺជាធាតុភ្លើង។ គ្រូចិនសែ រូបនេះបន្តទៀតថា បើតាមខ្មែរ ភ្លើងហើយនិងឈើ ប្រសិនបើប៉ះគ្នា គឺឆេះសល់តែផេះ ប៉ុន្តែបើតាមក្បួនតម្រាចិន ឈើនិងភ្លើងគឺមានលក្ខណៈពិសេសម្យ៉ាង។ តាមចិន ឈើគឺចម្រើនភ្លើង មានន័យថា ទម្រាំភ្លើងឆេះអស់គឺបាយឆ្អិនមួយឆ្នាំង រីឯភ្លើងឆេះទៅប្រែជាជី ពណ៌ជីនោះគឺពណ៌កាហ្វេនេះហើយ។ ដូចនេះមានន័យថា រៀបចំក្នុងផ្ទះពណ៌កាហ្វេ ទឹកដោះគោគឺនាំមកនូវភាពចម្រុងចម្រើនក្នុងគ្រួសារ។
លោកតា កុក ឡុង បញ្ជាក់ទៀតថា ដើម្បីធ្វើការរៀបចំតុបតែងឱ្យត្រូវតាមក្បួនតម្រាចិនតែម្ដង គឺ ចិនបែងចែកជា ៥ធាតុទៀតមានដូចជា ធាតុមាសល្អនឹងពណ៌ស ខ្មៅ និងកាហ្វេទឹកដោះគោ។ ប្រសិនបើមនុស្សធាតុឈើ គឺល្អនឹងពណ៌ស និងក្រហម។ ចំពោះមនុស្សធាតុទឹក ល្អនឹងពណ៌មាស ហើយនឹងស្លឹកឈើ ប្រសិនបើជាធាតុដី ល្អនឹងពណ៌មាសហើយនិងក្រហម។ នេះគឺជាការបែងចែកធាតុទៅតាមពណ៌ហុងស៊ុយរបស់មនុស្សម្នាក់ៗផ្សេងៗពីគ្នា។
យ៉ាងណាក្ដី លោកតា កុក ឡុង លើកឡើងថា អ្នកខ្លះរកស៊ីមិនមានបាន បែរជាមកខឹងដូនតា យកជើងធូបទៅចោល ឬបោកចោល គឺខុសស្រលះតែម្ដង។ លោកតា និយាយថា ការសែនព្រេនឱ្យកុងម៉ានេះជាការបង្ហាញថា ការដឹងគុណដល់ដូនតារបស់ខ្លួន។ ដូចនេះចង់រកស៊ីមានបានទាល់តែខំប្រឹងខ្លួនឯង ដូចពាក្យគេនិយាយថា មុននឹងចង់ឱ្យទេវតាជួយត្រូវជួយខ្លួនឯងសិន៕