- 2017-01-24 07:29:06
- ជំនឿ
របស់១០យ៉ាង ហាមឲ្យគេដាច់ខាត នៅថ្ងៃចូលឆ្នាំចិន
- 2017-01-24 07:29:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របស់១០យ៉ាង ហាមឲ្យគេដាច់ខាត នៅថ្ងៃចូលឆ្នាំចិន
ចន្លោះមិនឃើញ
ការប្រារព្ធពិធីចូលឆ្នាំចិន ជាមួយមិត្តភ័ក្ដិជនជាតិចិន អាចជារឿងអស្ចារ្យមួយ ប៉ុន្តែដោយសារតែគម្លាតវប្បធម៌មានទំហំធំពេក អ្នកអាចនឹងជូនកាដូខុស ដល់ពួកគេ។
ខាងក្រោមនេះ គឺជារបស់១០យ៉ាង ដែលអ្នកមិនគួរដាក់ធ្វើជាកាដូ សម្រាប់ពិធីបុណ្យចូលឆ្នាំចិនឡើយ៖
១ វត្ថុមុតស្រួច៖ កាត់ផ្ដាច់ទំនាក់ទំនង
ការជូនវត្ថុមុតស្រួច ទៅឲ្យនរណាម្នាក់ ហាក់បីដូចជាបង្ហាញថា អ្នកចង់កាត់ផ្ដាច់ទំនាក់ទំនងរបស់អ្នក ជាមួយពួកគេអីចឹង។
#២ លេខ ឬ ចំនួន៤៖ មានការបញ្ចេញសំឡេងដូច ពាក្យ «ស្លាប់»
នៅក្នុងភាសាចិន «លេខ៤» មានសំឡេងស្រដៀងគ្នានឹងពាក្យ «ស្លាប់»។ ដូច្នេះអ្វីដែលមានលេខ ឬចំនួន៤ ត្រូវបានចាត់ទុកថាជា សំណាងអាក្រក់។
#៣ ស្បែកជើង៖ សំណាងអាក្រក់ ឬ បិសាច
ការជូនស្បែកជើងជាកាដូ សម្រាប់ពិធីបុណ្យចូលឆ្នាំចិន គឺជាគំនិតអាក្រក់មួយ ព្រោះពាក្យ «ស្បែកជើង» មានសំឡេងដូចបេះបិទនឹងពាក្យ «សំណាងអាក្រក់» ឬ «បិសាច» នៅក្នុងភាសាចិន។ មិនតែប៉ុណ្ណោះ ស្បែកជើង គឺជារបស់ដែលអ្នកដើរជាន់ពីលើទៀតផង។
#៤ កន្សែងដៃ៖ និមិត្តសញ្ញានៃការនិយាយលាគ្នាជារៀងរហូត
ជាទូទៅ គេតែងឲ្យកន្សែងដៃ នៅចុងបញ្ចប់នៃពិធីបុណ្យសពមួយ ហើយវាជានិមិត្តសញ្ញានៃការនិយាយលាគ្នាជារៀងរហូត។
#៥ នាឡិកា៖ សំណាងអាក្រក់
នៅក្នុងភាសាចិន ការនិយាយពាក្យថា «ជូននាឡិកា» មានសំឡេងដូចគ្នាបេះបិទនឹងពាក្យ «ចូលរួមពិធីបុណ្យសព» ដូច្នេះការជូនកាដូនាឡិកាប៉ោល ឬ នាឡិកាដៃ គឺជាសំណាងអាក្រក់។ មិនតែប៉ុណ្ណោះ នាឡិកា ក៏ជានិមិត្តសញ្ញានៃការអស់ពេលវេលា ផងដែរ ជាពិសេសសម្រាប់មនុស្សវ័យចំណាស់។
#៦ ផ្លែសារី៖ បែកបាក់
ការជូនផ្លែឈើជាកាដូ គឺជារឿងល្អ ប៉ុន្តែហាមជូនផ្លែសារីឲ្យសោះ ដោយសារតែនៅក្នុងភាសាចិន ពាក្យ «ផ្លែសារី» មានសំឡេងដូចនឹងពាក្យ «ចាកចេញ» ឬ «បែកបាក់»។
#៧ ផ្កាកាត់ចេញពីដើម៖ តំណាងពិធីបុណ្យសព
ផ្កាដែលត្រូវគេកាត់ចេញពីដើម ជាទូទៅ តំណាងឲ្យពិធីបុណ្យសព។ ជាពិសេស ផ្កាស្បៃរឿង និង ផ្កាពណ៌សដទៃទៀត ព្រោះពណ៌ស តំណាងឲ្យសេចក្ដីស្លាប់។ ស គឺជាពណ៌ដែលនាំសំណាងអាក្រក់ នៅក្នុងប្រពៃណីចិន។
#៨ ឆត្រ៖ បែកគ្នា
នៅក្នុងភាសាចិន ពាក្យ «ឆត្រ» មានសំឡេងដូចពាក្យ «បែកគ្នា»។ ការជូនឆត្រជាកាដូ ប្រៀបបានដូចជាបង្ហាញអារម្មណ៍របស់អ្នកថា អ្នកចង់បែកគ្នាជាមួយគេអីចឹង។
#៩ របស់ពណ៌ខ្មៅ ឬ ស៖ ភាគច្រើនត្រូវបានប្រើក្នុងពិធីបុណ្យសព
ខ្មៅ និង ស គឺជាពណ៌សំខាន់សម្រាប់ប្រើក្នុងពិធីបុណ្យសព ដូច្នេះត្រូវជៀសវាងកាដូ ដែលមានពណ៌ខ្មៅ ឬ ស។ ជាមួយគ្នានេះដែរ ការវិចខ្ចប់ក្រដាស ឬ ស្រោមសំបុត្រ ប្រើពណ៌ទាំង២នេះ ក៏គួរតែជៀសវាងដែរ។ ក្រហម គឺជាពណ៌នាំសំណាង ដូច្នេះពណ៌ក្រហម តែងតែជាជម្រើសដ៏អស្ចារ្យ។
#១០ កញ្ចក់៖ ទាក់ទាញខ្មោច
ការជូនកញ្ចក់ជាកាដូ គឺជាគំនិតអាក្រក់មួយសម្រាប់ជនជាតិអាស៊ី ព្រោះគេជឿជាក់ថា កញ្ចក់ទាក់ទាញខ្មោចមកព្យាបាទ។ មិនតែប៉ុណ្ណោះ វាងាយនឹងបែក ហើយរបស់បែកបាក់ គឺជាប្រផ្នូលមិនល្អ៕