• 2017-01-26 09:09:26
  • ជំនឿ

​​មមី មមែ ច កុរ ខែ​កុម្ភៈ​ល្អ​លេខ​១​ ​ធ្វើ​រឿង​៣យ៉ាងនេះ​ លាភ​សំណាង​នឹង​ហូរ​ចូល​ផ្ទះ

  • 2017-01-26 09:09:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​តា កាំង សូយ គ្រូ​ចិន​សែ​ដ៏​ល្បី​នៅ​ខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់​ថា ​ក្នុង​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​នេះ ​គឺ​ជា​ធាតុ​ភ្លើង​ ​ហើយ​ឆ្នាំ​ដែល​ល្អ​លេខ ១​ក្នុង​ខែ​នេះ​មាន ដូចជា មមី មមែ ច ហើយ​និង​កុរ។ លោកតា បន្ត​ទៀត​ថា ​អ្នក​ដែល​កើត​ក្នុង​ឆ្នាំ​ទាំង​នេះ​នឹង​មាន​លាភ​សំណាង​ហូរ​ចូល​ផ្ទះ ​ការងារ​ដែល​ខំ​ប្រឹង​ធ្វើ​នឹង​ទទួល​បាន​ជោគជ័យ ប៉ុន្តែ​លោកតា​ប្រាប់​ថា ដើម្បី​ឱ្យ​មាន​លាភ​សំណាង​បន្ថែម​ទៀត​នោះ ​គឺ​ត្រូវ​ធ្វើ​រឿង​ ៣យ៉ាង​ នោះ​ទ្រព្យ​ធន​នឹង​កាន់​តែ​កើន​ឡើង ហើយ​គង់វង្ស​យូរ​អង្វែង​។

រឿង​ទាំង​ ៣យ៉ាង​នោះ​រួម​មាន​៖

១. រកស៊ី​ឈើ

​លោកតា កាំង សូយ ប្រាប់​ថា អ្នក​ដែល​កើត​ក្នុង​ឆ្នាំ​ខាង​លើ ប្រសិន​បើ​មាន​ដើម​ទុន​រកស៊ី​ឈើ​គឺ​ល្អ​លេខ​១ ។ លោកតា បាន​បញ្ជាក់​ថា រកស៊ី​ឈើ​នេះ​មិន​មែន​ឱ្យ​ទៅ​កាប់​បំផ្លាញ​ព្រៃ​ឈើ រកស៊ី​ខុស​ច្បាប់​នោះ​ទេ គឺ​លក់​គ្រឿង​សង្ហារិម​។ ​លោកតា​ប្រាប់​ថា មូលហេតុ​បាន​គួរ​លក់​ដូរ​គ្រឿង​សង្ហារិម​ព្រោះ​ឆ្នាំ​នេះ ជា​ធាតុ​ភ្លើង ឈើ​ចម្រើន​ភ្លើង​ បើ​រកស៊ី​ផ្នែក​នេះ នឹង​កាក់កប​ទទួល​បាន​ជោគជ័យ​ជា​មិន​ខាន​។

២. ​សង់​ផ្ទះ​​

គ្រូ​ចិន​សែ មាន​អាស្រម​នៅ​ខាង​ត្បូង​ផ្សារ​កំពង់ស្ពឺ​រូប​នេះ ប្រាប់​ទៀត​ថា ដោយសារ​ឆ្នាំ​២០១៧ ​គឺ​ធាតុ​ភ្លើង ដូចនេះ​អ្នក​ដែល​កើត​ក្នុង​ឆ្នាំ ​​មមី មមែ ច កុរ​ ជា​មនុស្ស​ធាតុ​មាស​ ធាតុ​ទឹក ធាតុ​ដី គឺ​ល្អ​បំផុត​ប្រសិន​បើ​ចង់​សង់​ផ្ទះ​។ លោកតា បន្ត​ទៀត​ថា មនុស្ស​កើត​ក្នុង​ធាតុ​ទាំង​នេះ បើ​មាន​លុយ​សង់​ផ្ទះ​ក្នុង​ខែ​កុម្ភៈ​នេះ​គឺ​ល្អ​លេខ​១។

៣. ធ្វើចេតិយ

ដើម្បី​មាន​លាភ​សំណាង រកស៊ី​មានបាន ជា​កូន​កតញ្ញូ ​ត្រូ​ធ្វើ​ចេតិយ​ឱ្យ​ឪពុក​ម្ដាយ ឬ​តា​យាយ​ នោះ​នឹង​ជួប​តែ​សេចក្ដី​សុខ​រកស៊ី​មាន​បាន កើន​មាស​កើន​ប្រាក់​៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់