• 2017-01-28 02:00:00
  • ជំនឿ

ទម្លាប់ ៨​ គួរ​ឲ្យ​ចាប់អារម្មណ៍ខ្លាំងដែល​គេ​តែង​ធ្វើ​ក្នុង​រដូវចូលឆ្នាំចិន​

  • 2017-01-28 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​យើង​ដែល​ជាប់​សែស្រឡាយ​ចិន​តែង​រៀប​ចំ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​តាម​ប្រពៃណី​ចិន ដោយ​យើង​ឃើញមាន​ ដូចជា​សំណែន ការតុបតែងផ្ទះ ឬ លោតម៉ុងសាយជាដើម ។​ ថ្ងៃនេះ​ Sabay​ សូម​បង្ហាញ​ ៨ចំនុចគួរ​ឲ្យ​ចាប់​អារម្មណ៍ដែល​យើង​តែង​តែ​ឃើញ​រាល់​ពេល​ចូល​ឆ្នាំ​ចិន ដូចជា​ ៖

១.តុបតែង​ពណ៌​ក្រហម និង ពណ៌​មាស ៖​

យើង​តែង​តែ​ឃើញ​គេ​តុប​តែង​ខ្លួន​ក៏​ដូចជា​ផ្ទះ​មាន​ពណ៌​ក្រហម​លាយ​ឡំ​នឹង​ពណ៌​មាស​ដែល​ជា​ពណ៌​នាំ​សំណាង​សម្រាប់​ឆ្នាំ​ថ្មី​។ សម្រាប់​ស្ត្រី​បច្ចុប្បន្ន​មិន​ត្រឹម​តែ​ស្លៀក​ពាក់​មាន​ពណ៌​ក្រហម​ទេ​ សូម្បី​តែ​ក្រចក និង ក្រេប ក៏​លាប​ក្រហម​ដែរ ។​

២.រៀប​ចំ​សែន​ម្ហូប​ឆ្ងាញ់ៗ ផ្លែឈើ​ និង ទឹកក្រូចPepsi៖​

អ្នក​ជាប់​សែស្រឡាយ​ចិន​តែង​រៀបចំ​សែន​ម្ហូបច្រើនមុខ​ សែនជ្រូកខ្វៃ អម​ដោយ​ផ្លែ​ឈើដូចជា​ ផ្លែកក្រូច​ ផ្លែប៉ោម និង​ ផ្លែទទឹម និងទឹកក្រូច Pepsi ។ អ្នកខ្លះមាន​ជំនឿថាសែន ឬ ផឹក Pepsi នាំ​លាភ​ចូលឆ្នាំ​ថ្មី ព្រោះនិមិត្ត​សញ្ញារបស់​ Pepsi មានពណ៌នាំលាភសំណាង​ទាំងបី គឺ ខៀវ(យូរអង្វែង) ក្រហម​(ហេងហេង)​ និង ស (ភាពបរិសុទ្ធ និង​ជំនឿជាក់​) ។

៣. តុបតែង​ផ្ទះ​ដោយ​តាំង​ដើម​ក្រូច​ឃ្វិច ឬ ដើម​ផ្កា​អង្គារ​សិល្ប

ជន​ជាតិ​ចិន​មាន​ជំនឿ​ថា​ផ្លែ​ក្រូច​ជា​និមិត្ត​រូប​នៃ​លាភ​សំណាង​​ហូរ​ហៀរ និង​ ភាព​រីក​រាយ​ ។​ ចំណែក​ផ្កាអង្គារ​សិល្ប​ជានិមិត្តរូប​នៃ​ការ​តស៊ូ​និង​ភាព​អាច​ជឿ​ជាក់ ។

៤.តាំង​ភ្លើង​គោម

ជន​ជាតិ​ចិន​មាន​ជំនឿ​ថា​ពន្លឺ​ភ្លើង​គោម​តំណាង​​ឲ្យ​អំណាច​របស់​ព្រះពុទ្ធ​កម្ចាត់​ភាព​ងងឹត។ជា​ទូទៅ​ជា​គេ​និយម​ប្រើ​ភ្លើង​គោម​ពណ៌​ក្រហម​ដែល​បង្កប់​អត្ថន័យ​តំណាង​ឲ្យ​សំណាងល្អ ភាព​រីករាយ និង សេចក្ដី​សុខ -ពណ៌ស​តំណាង​ឲ្យ​ភាព​បរិសុទ្ធ ប្រាជ្ញា -ពណ៌​ខៀវ​តំណាង​ឲ្យ​ភាព​អមត ​។​

៥.លោត​ម៉ុង​សាយ ៖​

ជន​ជាតិ​ចិន​មាន​ជំនឿ​ថា​លោត​ម៉ុង​សាយ​នឹង​នាំ​លាភ​សំណាង​ចូល​ ហើយ​​រាំ​កាន់​តែ​យូរ​លាភ​ចូល​កាន់​តែ​ច្រើន ។​ ​កម្មវិធី​នេះ​ក៏​ដើម្បី​ឲ្យ​​បរិយាកាស​ឆ្នាំ​ថ្មី កាន់​តែ​ឧឡារិក​ ដែល​នេះ​គឺ​តំណាង​អំណាច​ ភាព​ថ្លៃ​ថ្នូរ រុង្គ​រឿង​គួរ​ឲ្យ​គោរព និង សរសើរ​ពី​អ្នកផង​ទាំងពួង។​

៦.សារ​រីក​រាយ​ឆ្នាំ​ថ្មី ឬ ជូនពរឲ្យ​រកស៊ីមាន​បាន ៖​

តែង​តែ​លឺ​ហើយ​មែន​អត់?​ ជា​ពិសេស​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ដូចជា​ហ្វេស​ប៊ុក​ជា​ដើម។ ​

៧.អាំង​ប៉ាវ ៖​

​​​​ជា​រឿង​មិនដែលខាន ហើយ​ក៏​ជា​អ្វី​ដែល​ក្មេងៗ​​ទន្ទឹង​រង់ចាំ​ពី​អ្នក​ដែល​​មាន​វ័យ​ចាស់​ ឬ​ឋានៈ​ធំ​ជាង។ ក្នុង​គ្រួសារ​​អ្នក​ដែល​រៀប​ការ​ហើយ​ត្រូវ​តែ​ជូន​អាំង​ប៉ាវ​ទៅ​អ្នក​នៅ​លីវ ឬ ក្មេង​ៗ​ដែល​ជា​​បងប្អូន​សាច់ញាតិ​ ដើម្បី​នាំ​លាភ​ចូល​គ្រួសារ​ខ្លួន​​វិញ ​ ។​​ ប្រយ័ត្ន​មែនទែន​ ដាក់​លុយ​ក្នុង​អាំង​ប៉ាវ​មិន​ត្រូវ​ឲ្យ​មាន​លេខ​៤​ទេ ព្រោះ​​ចិន​​មាន​​ជំនឿ​ថា​លេខ​បួន​ជា​លេខ​សយ​ ។​ លេខ​ហេង​ហេង​របស់​ជន​ជាតិ​​ចិន គឺ​​លេខ៨ ។​

៨.ជួប​ជុំ​គ្រួសារ និង ញ៉ាំ​អាហារ​ជុំ​គ្នា

ភាគ​ច្រើន​ក្នុង​កម្មវិធី​ជួបជុំ​មហា​គ្រួសារ​បែប​នេះ​ ខ្មែរ​យើង​និយម​ធ្វើ​ម្ហូប​នៅ​ផ្ទះ​ ដូច​ជា ស៊ុប សម្ល​ចាប់​ឆាយ និង​មី​ឆា​អាយុ​វែង ហើយ​ផឹក Pepsi ដែល​ជា​​ភេសជ្ជៈ​គេ​និយម​ប្រើ​ពេល​មានកម្មវិធីសប្បាយជុំ​គ្នា​ច្រើននាក់​ ។

អត្ថបទ៖ លីដា

មតិយោបល់