- 2017-05-30 04:03:07
- ជំនឿ
អ្នកតា ៤កន្លែងស័ក្ដិសិទ្ធិបំផុតនៅកម្ពុជា ចង់ឡើងតំណែង ចង់បានប្ដី បានដូចចិត្ត
- 2017-05-30 04:03:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកតា ៤កន្លែងស័ក្ដិសិទ្ធិបំផុតនៅកម្ពុជា ចង់ឡើងតំណែង ចង់បានប្ដី បានដូចចិត្ត
ចន្លោះមិនឃើញ
កន្លែងបន់ស្រន់ទាំង ៥នៅកម្ពុជា ត្រូវបានប្រជាពលរដ្ឋល្បីតៗគ្នាថា ពូកែស័ក្ដិសិទ្ធបំផុត ចង់បានអ្វីក៏បានហ្នឹង។ ដូច្នេះចង់ដឹងថា កន្លែងបន់ស្រន់ទាំងនោះ នៅក្នុងខេត្តណាខ្លះ? ខាងក្រោមនេះជាកន្លែងបន់ស្រន់ល្បីៗទាំង ៥កន្លែង៖
១. អ្នកតាក្រហម ក នៅភ្នំសន្ទុកបន់ដើម្បីឱ្យគេសងលុយ
កូនបំណុលជំពាក់រាប់ឆ្នាំស្ទើរមិនសង គឺម្ចាស់លុយបានទៅបន់ស្រន់ លោកតាក្រហមក នៅភ្នំសន្ទុកស្ថិតនៅក្នុងខេត្តកំពង់ធំ បានសម្រេចស្ទើរគ្រប់គ្នា។ ទន្ទឹមនឹងនេះ អ្នកប៉ងចូចែចូវស្ដីដណ្ដឹងកូនគេ ឬ ចង់លក់ដីដាច់ សុទ្ធតែទៅបន់ស្រន់នៅទីនេះបានដូចសេចក្ដីប្រាថ្នា។ នេះបើតាមការលើកឡើងរបស់ លោកយាយ ម៉ៅ អ្នកថែរក្សាកន្លែងអ្នកតាក្រហមក លើភ្នំសន្ទុក។
២.អណ្ដូងទឹក ៧ពណ៌ឬរូងនាគភ្នំគូលែនបន់ដើម្បីបានប្ដី
នំគូលែនស្ថិតនៅក្នុងស្រុកស្វាយលើ និងស្រុកវ៉ារិន ចម្ងាយ ៦០គីឡូម៉ែត្រពីក្រុងសៀមរាប និងប្រហែល ២៥គីឡូម៉ែត្រពីប្រាសាទបន្ទាយស្រី។ ភ្នំនេះមានឈ្មោះដើមថា មហិន្រ្ទបព៌ត ជាកន្លែងដែលព្រះបាទជ័យវរ្ម័នទី២ ប្រារព្ធធ្វើពិធីទេវរាជ និងប្រកាសឯករាជ្យពីប្រទេសជ្វាក្នុងឆ្នាំ៨០២ ដែលជាពេលដែលសម័យអង្គរកើតឡើង។
នៅលើភ្នំនេះដែរ មានកន្លែងមួយដែលគេបានឱ្យឈ្មោះថាជាអណ្ដូង៧ពណ៌ឬហៅម្យ៉ាងទៀតថារូងនាគ ដែលល្បីថាសក្ដិសិទ្ធិខ្លាំងណាស់ ពោលគឺទាំងភ្ញៀវជាតិនិងអន្តរជាតិមិនដែលរំលងនោះទេ។ អ្វីដែលកាន់តែពិសេសថែមទៀតនោះ បើតាមអ្នកនាំភ្ញៀវម្នាក់នៅលើភ្នំគូលែន បានប្រាប់ដូច្នេះថាបរទេសឱ្យតែមកដល់កន្លែងនេះ តែងតែមានជំនឿបន់ស្រន់សុំសេចក្ដីសុខជានិច្ច ហើយនារីៗខ្លះក៏ឆ្លៀតសុំរកគូស្រករថែមទៀតផង ដោយមានពាក្យតៗគ្នាថាអាចនឹងបានដូចបំណងច្រើន។
៣.រូងពស់ត្បាល់នៅវត្តត្រឡែងកែងបន់អ្វីក៏បានដូចបំណង
វត្តត្រឡែងកែង ស្ថិតនៅក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង ហើយជាកន្លែងចំកណ្ដាលអតីតរាជធានីលង្វែកដែលត្រូវបានកសាងឡើងនៅ ស.វ. ទី ១៦។ វត្តនេះមានវ័យចំណាស់ធ្លាប់មានប្រវត្តិសាស្ត្រដ៏សែនជូរចត់ក្នុងសម័យសង្គ្រាមរវាងកម្ពុជានិងសៀម ដោយកងទ័ពសៀមបានប្រើគោលនយោបាយបាចប្រាក់ឌួង ចូលរនាំងព្រៃឫស្សី។
បច្ចុប្បន្ននៅក្នុងវត្តនេះ ត្រូវបានប្រជាជនដាំដើមឫស្សីជាច្រើនគុម្ពដើម្បីរក្សាការចងចាំសម្រាប់ដាស់តឿនដល់កូនចៅជំនាន់ក្រោយ កុំឱ្យភ្លេចពីប្រវត្តិសាស្ត្ររបស់ខ្លួន។ អ្វីដែលកាន់តែពិសេសទៀតនោះ ក្នុងវត្តនេះដែរ មានរូងស័ក្ដិសិទ្ធិមួយ ដែលតាំងពីដើមមកគេឱ្យឈ្មោះថា រូងពស់ត្បាល់។ រូងនេះ មានប្រវែងចាប់ពីវត្តត្រឡែងកែងនេះ រហូតដល់ភ្នំបាសិតឯណោះ ដែលមានរឿងប្រវត្តិសាស្ត្រតំណាលជាច្រើន។
៤.ទួលបារាយណ៍អណ្ដែតបន់ដើម្បីឡើងដំណែង
ទួលបារាយណ៍អណ្ដែត ឬទួលអស់លោក នៅស្រុកកំពង់លាវ ខេត្តព្រៃវែង ជាកន្លែងដ៏ស័ក្ដិសិទ្ធិមួយ ដែលល្បីថាអ្នកបន់ស្រន់សុំឡើងតំណែងតែងសម្រេចដូចបំណង ហើយអ្នកធំភាគច្រើននាំគ្នាទៅលាបំណន់វិញ ក្រោយពេលជោគជ័យតាមសេចក្ដីប្រាថ្នា។ ប្រជាជនជាច្រើនមានជំនឿលើទួលនេះ ដោយសារពេលបន់ស្រន់សុំអ្វីមួយ តែងសម្រេចដូចបំណង ហើយអ្នកឈឺថ្កាត់ ក៏បានជាវិញ ចំណែកអ្នកបន់ស្រន់ឲ្យឡើងស័ក្ដិ(តំណែង)ក៏បានជោគជ័យ៕