_medium.jpg)
- 2017-07-03 03:30:12
- ជំនឿ
រូបសត្វ ដែលមិនគួរតាំងលម្អនៅក្នុងផ្ទះ
- 2017-07-03 03:30:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបសត្វ ដែលមិនគួរតាំងលម្អនៅក្នុងផ្ទះ
ចន្លោះមិនឃើញ
បើតាមក្បួនហុងហ៊ុយ រូបភាពសត្វផ្សេងៗ ខាងក្រោមនេះ មិនគួរយកដាក់តាំងក្នុងផ្ទះទេ ព្រោះវាអាចនាំមកនូវភាពអពមង្គល គ្រោះកាចដល់ក្រុមគ្រួសារ។
ពស់៖ សត្វពស់តំណាងឲ្យភាពអត្តឃាត ធ្វើឲ្យមនុស្សក្នុងគ្រួសារមានចិត្តព្យាបាទ និងមានអារម្មណ៍ក្រោធខឹង ស្អប់ខ្ពើម ។ ក្រៅពីនេះគេជឿថា ពស់ ជាតំណាងឲ្យតណ្ហារាគ (ធ្វើឲ្យអ្នកនៅក្នុងផ្ទះមានចិត្តងប់ងុលនឹងកាមលោកិយខ្លាំង។
ខ្លាឃ្មុំ៖ សត្វខ្លាឃ្មុំតំណាង នៃភាពអន្តរាយ និងល្ងង់ខ្លៅធ្វើឲ្យអ្នកក្នុងផ្ទះចាញ់បោកអ្នកដទៃ ជួបសំណាងអាក្រក់ និងគ្រោះថ្នាក់ផ្សេងៗ និងមិនទទួលបានការទទួលគាំទ្រពីអ្នកដទៃធ្វើអ្វីតែងតែនឿយហត់តែម្នាក់ឯង។
សេះបង្កង់៖ សត្វសេះបង្កង់តំណាងភាពខ្វែងគំនិតទាស់ទែងគ្នាធ្វើឲ្យអ្នកនៅក្នុងផ្ទះ និងគ្មានសេចក្តីសុខ។
ក្រពើ៖ សត្វក្រពើតំណាងនៃកំពូលល្បិចកល ដែលអាចនឹងធ្វើឲ្យអ្នកនៅក្នុងផ្ទះគ្មានលាភសំណាង ជួបរឿងក្ដៅក្រហាយជានិច្ច ហើយថែមទាំងមានមនុស្ស មានបំណងអាក្រក់ចាំធ្វើបាបអ្នក និងគ្រួសារអ្នកទៀតផង។ តាមតំបន់ខ្លះជឿថា ក្រពើតំណាងនៃប្រផ្នូលអាក្រក់ ដែលអាចនឹងនាំគ្រោះកាចដល់ក្រុងគ្រួសារអ្នក។
កណ្ដុរ៖ សត្វកណ្ដុរតំណាងឲ្យឧបសគ្គ និងការក្បត់គ្នា ដែលនឹងធ្វើឲ្យអ្នកមិនបានទទួលជោគជ័យលើអាជីពការងារ។ លុយកាក់រាំងស្ទះគ្មានលំនឹង ការទំនាក់ទំនងជាមួយអ្នកដទៃ ឬមិត្តភ័ក្ដិមិនមានភាពរលួន ជាពិសេសអាចត្រូវដៃគូក្បត់ កេងចំណេញ ឬចាញ់បោកអ្នកដទៃ។
ឆ្មា៖ សត្វឆ្មាមានលក្ខណៈជាអពមង្គលធ្វើឲ្យជោគជតារាសីអ្នកក្នុងផ្ទះធ្លាក់ចុះជួបរឿងក្តៅក្រហាយ បណ្តាពីអ្នកខាងក្រៅដែលចាំទាញប្រយោជន៍ពីអ្នក ឫអ្នកនៅក្នុងផ្ទះកេងចំណេញកាច់កុងគ្នារហូតគ្មានសេចក្ដីសុខ។ ពពែ៖ សត្វពពែតំណាងឲ្យភាពក្តៅក្រហាយ ដែលធ្វើឲ្យអ្នកក្នុងផ្ទះជួបរឿងស្មុគស្មាញ ពិបាក ក្តៅក្រហាយជានិច្ច ឫអាចសត្រូវចាំធ្វើបាបដោយប្រយោលក៏មាន។
ក្អែក-តាវៅ៖ សត្វទាំងនេះតំណាងឲ្យសំណាងអាក្រក់ធ្វើឲ្យអ្នកនៅក្នុងផ្ទះពិបាក នឹងទទួលបានជោគជ័យលើមុខរបររកស៊ីណាស់។ នៅតំបន់ខ្លះគេជឿថា តាវៅ ជាសត្វតំណាងឲ្យភាពអស់សង្ឃឹមលើរឿងស្នេហា ខណៈដែលក្អែក តំណាងឲ្យការស្លាប់ និងវិញ្ញាណបិសាច ឧបទ្រពចង្រៃ៕