- 2017-08-04 06:44:56
- សេដ្ឋកិច្ច
នីតិវិធីសុំការអនុញ្ញាត សម្រាប់អ្នកចង់សង់ផ្ទះដោយខ្លួនឯងនៅភ្នំពេញ
- 2017-08-04 06:44:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នីតិវិធីសុំការអនុញ្ញាត សម្រាប់អ្នកចង់សង់ផ្ទះដោយខ្លួនឯងនៅភ្នំពេញ
ចន្លោះមិនឃើញ
អ្នករស់នៅក្នុងភ្នំពេញមិនប្រាកដថាមានផ្ទះផ្ទាល់ខ្លួននោះទេដោយអ្នកខ្លះជាអ្នកចំណាកស្រុកមករស់នៅ និងធ្វើការនៅក្នុងរាជធានីភ្នំពេញ។ មួយចំនួននៃអ្នកទាំងនោះបានជួលផ្ទះ ឬបន្ទប់គេសម្រាប់ស្នាក់នៅ ខណៈដែលអ្នកខ្លះទំនងជាបានទិញដីឡូត៍នៅទីតាំងណាមួយនៅជាយក្រុងផងដែរ ដោយរំពឹងនឹងសង់ផ្ទះនៅពេលក្រោយ។
ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ ឲ្យដឹងថា ពលរដ្ឋដែលចង់សង់ផ្ទះក្រោម៥០០ម៉ែត្រការ៉េអាចទៅជួបមន្ត្រីច្រកចេញចូលតែមួយនៅខណ្ឌដែលខ្លួនចង់សាងសង់ផ្ទះ។ លោកបន្តថានៅច្រកចេញចូលតែមួយមានមន្ត្រីសម្រាប់ផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងការស្នើសុំសាងសង់ផ្ទះនេះ។
លោកបញ្ជាក់ឲ្យដឹងថាឯកសារចាំបាច់មួយចំនួនសម្រាប់សុំអនុញ្ញាតសាងសង់មានដូចជា លិខិតសុំអនុញ្ញាតសាងសង់ដោយមានចុះហត្ថលេខា និងអាសយដ្ឋានអ្នកស្នើសុំជាដើម។ ជាមួយគ្នានោះលោកថាអ្នកសុំសាងសង់ក៏ត្រូវភ្ជាប់មកជាមួយនូវឯកសារកាន់កាប់ដីស្របច្បាប់ដែលមានដូចជាប័ណ្ណសម្គាល់កម្មសិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាដើម។ ជាមួយគ្នានោះដែរក៏ត្រូវភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារថតចម្លងនិងស្នាមមេដៃស្តាំផង។ លើសពីនេះ លោកថាអ្នកសុំសាងសង់ត្រូវមានប្លង់ស្ថាបត្យកម្មមកជាមួយផង ដែលត្រង់ចំណុចនេះលោកថាម្ចាស់សំណង់អាចពឹងពាក់ក្រុមហ៊ុន ឬបុគ្គលឯកជនដែលជាអ្នកជំនាញគូរប្លង់ដើម្បីជួយគូរប្លង់សំណង់លំនៅដ្ឋាននេះ ក្មុងតម្លៃសេវាព្រមព្រៀងគ្នាណាមួយ។ ទោះយ៉ាងណាលោកថាសម្រាប់ពលរដ្ឋដែលមិនអាចធ្វើដូចនេះបានអាចពឹងពាក់មន្ត្រីជំនាញនៅតាមការិយាល័យច្រកចេញចូលតែ មួយបានដោយត្រូវបង់សេវាប្រហែលជា១០០ដុល្លារ។
តម្រាប់តម្លៃសេវាសុំលិខិតអនុញ្ញាតសាងសង់ និងរយៈពេលវិញ ក្នុងតារាងតម្លៃដែលដាក់បង្ហាញក្នុងគេហទំព័រក្រសួងដែនដីឲ្យដឹងថាសំណង់ដែលមានទំហំត្រឹម៥០០ម៉ែត្រការ៉េចុះក្រោមនេះផ្អែកតាមប្រភេទផ្ទះដូចជា ភូមិគ្រឹះត្រូវបង់សេវាចន្លោះពី ៦សែនរៀល ដល់១,៨លានរៀល។ សម្រាប់ផ្ទះល្វែងថ្លៃសេវាចន្លោះពី ៤សែន ដល់១,២លានរៀល និងសម្រាប់ផ្ទះថ្មក្រោមឈើលើមានតម្លៃចន្លោះពី១៤ម៉ឺនទៅ២២ម៉ឺនរៀល និងមានរយៈពេល១៥ថ្ងៃនៃថ្ងៃធ្វើការដូចគ្នា៕