• 2017-11-14 03:28:33
  • ចរាចរណ៍

រំលឹក​ច្បាប់ថ្មី​ពិន័យ​​ធ្ងន់ក សម្រាប់អ្នកគ្មាន​បណ្ណ​បើកបរ​យានយន្ត​

  • 2017-11-14 03:28:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​ប្រកាស​ឲ្យប្រើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​មាត្រាថ្មី​មួយចំនួន​នៃច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ ​​ចំពោះ​ជនណា​បើកបរ​យានយន្ត​ដោយគ្មាន​បណ្ណបើកបរ​ ឬក្នុង​រយៈពេល​ដែលប​ណ្ណ​បើកបរ​ត្រូវបាន​ដកហូត​ ​ព្យួរទុក​ ឬ​ទុកជា​មោឃៈ ត្រូវ​ពិន័យ​អន្តរការណ៍​តាមការ​កំណត់​នៃអនុក្រឹត្យ​។

អំពើ​ល្មើស​ខាង​លើនេះ​ ​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​ ១ខែ ទៅ ៦ខែ ​និងពិន័យ​ជា​ប្រាក់​ពី ៨សែន​រៀល​ ទៅ ​៤លាន​រៀល​ ក្នុង​ករណី​ជនល្មើស​ធ្លាប់​ទទួលរង​នូវការ​ពិន័យ​អន្តរការណ៍​ម្ដងរួច​ហើយ​ តែ​នៅ​បន្ត​ប្រព្រឹត្ត​ល្មើស​ទៀត ​ក្នុងកំឡុង​ពេល ៦ខែ​ ចាប់គិត​ពីការ​ពិន័យអន្តរ​ការណ៍​លើកមុន​។ បញ្ជាក់ ច្បាប់​នេះ គឺមិនយក​មក​អនុវត្ត​ចំពោះ​អ្នកបើកបរ​ម៉ូតូ ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ ឬម៉ូតូ​កង់បី​ឡើយ​។

​មាត្រា​ថ្មីនៃ​ច្បាប់​នេះ​ ​ត្រូវចាប់​អនុវត្ត​ក្នុង​រយៈពេល​ ​៥ឆ្នាំ​ គិត​តាំង​ពីច្បាប់​ចូលជា​ធរមាន​ទូទាំង​ប្រទេស​កាល​ពីដើម​ឆ្នាំ ២០១៧​៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់