
- 2017-11-22 01:55:10
- សេដ្ឋកិច្ច
កសិករខ្លះមមាញឺកប្រមូលផលស្រូវ តែកសិករខ្លះបែរជាមមាញឹកប្រមូលទិញគ្រាប់ស្លែង
- 2017-11-22 01:55:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កសិករខ្លះមមាញឺកប្រមូលផលស្រូវ តែកសិករខ្លះបែរជាមមាញឹកប្រមូលទិញគ្រាប់ស្លែង
ចន្លោះមិនឃើញ
ទំនងជាប្លែកពីកសិករដទៃ ដោយរដូវប្រមូលផលនេះកសិករភាគច្រើននាំគ្នាប្រមូលផលស្រូវ តែកសិករមួយចំនួននៅក្នុងស្រុកទ្រាំងឯណេះវិញបែរជាមាញឹកក្នុងការរកទិញផ្លែស្លែងសម្រាប់លក់ទៅវិញ។
លោក នួន ពៅ ជាកសិករវ័យកណ្តាលម្នាក់រស់នៅក្នុងឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ ប្រាប់Sabayថា ប្រជាកសិករមួយចំនួននៅក្នុងឃុំនេះបានប្រកបរបរទិញគ្រាប់ស្លែងនេះជាច្រើនឆ្នាំមកហើយ។ លោកបន្តថាគ្រាប់ស្លែងដែលទិញពីប្រជាពលរដ្ឋគឺយកទៅលក់ឲ្យឈ្មួញវៀតណាម ឬឈ្មួយពីភ្នំពេញក្នុងតម្លៃ៦ ០០០រៀលក្នុងមួយគីឡូក្រាមសម្រាប់គ្រាប់សើម ឬ៩ ០០០រៀល សម្រាប់គ្រាប់ស្ងួត។
លោក នួន ពៅ ឲ្យដឹងទៀតថា រដូវកាលប្រមូលទិញគ្រាប់ស្លែងគឺមានតែខែវិច្ឆិកា និងខែធ្នូ ហើយក្នុងមួយឆ្នាំលោកអាចប្រមូល ទិញបានរហូតដល់ទៅ២០តោន។ លោកឲ្យដឹងដែរថាគ្រាប់ស្លែងនេះអាចយកទៅផលិតជាថ្នាំសម្លាប់សត្វល្អិត ឬជាឱសថមួយចំនួនទៀត។
ចំណែកកសិករដែលប្របករបរនេះម្នាក់ទៀតគឺ លោក សុខ ហាន ឲ្យដឹងថា ដើម្បីទិញគ្រាប់ស្លែងបានលោកត្រូវទៅកក់ម្ចាស់ដើមស្លែងតាំងពីពេលដែលស្លែងចាប់ផ្តើមចេញផ្កាម្លេះ។ បើមិនធ្វើដូចនេះ លោកថាកសិករផ្សេងនឹងទិញបានមុនជាមិនខាន។ ការដើរទិញគ្រាប់ស្លែងនេះ លោកថាកសិករខ្លះមិនត្រឹមតែទិញក្នុងទឹកដីខេត្តតាកែវនោះទេ តែថាបានចេញ ទៅទិញនៅតាមបណ្តាខេត្តផ្សេងៗផងដែរ។
សម្រាប់តម្លៃទិញពីម្ចាស់ដើមវិញ លោក សុខ ហាន ឲ្យដឹងថាៈ «របៀបទិញគឺម៉ៅទាំងដើមជួនកាលបើដើមណាមិនសូវផ្លែម៉ៅ៣០០០០រៀល ៥០០០០រៀល រហូតដល់១០០ ០០០រៀលក៏មានពេលខ្លះទៀតត្រូវទៅកក់អ្នកលក់តាំងពីស្លែងទើបចេញផ្កាបើមិនអ៊ីចឹងទេទិញមិនទាន់គេទេ»។ គួរបញ្ជាក់ថាស្លែងជារុក្ខជាតិម្យ៉ាងដែលមានផ្លែគ្រាប់មូលៗប៉ុនផ្លែពុទ្រាហើយមានរសជាតិល្វីងដែលកសិករតាមភូមិមួយចំនួននិយមយកគ្រាប់មកធ្វើជាថ្នាំព្យាបាលជំងឺជាច្រើនមុខតែវាអាចបណ្តាលឲ្យពុលស្លាប់បានប្រសិនបើប្រើច្រើនលើសកម្លាំង៕
ចុចអាន៖