- 2018-01-06 00:30:00
- ព័ត៌មាន
កូនតាឡនតន អ្អ្នកភូមិថាឆ្ងាញ់ ចាប់ធ្វើងៀតលក់ព្រាត
- 2018-01-06 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនតាឡនតន អ្អ្នកភូមិថាឆ្ងាញ់ ចាប់ធ្វើងៀតលក់ព្រាត
ចន្លោះមិនឃើញ
ឆ្លងកាត់ស្ពានព្រែកតាមាក់ ទៅកាន់ខេត្តព្រៃវែង អ្នកធ្វើដំណើរនឹងឃើញមានតូបលក់ដូរចង្រិន អង្ទង់ងៀត និងតាឡនតនជាច្រើននៅតម្រៀមជួរគ្នាតាមបណ្តោយផ្លូវជាតិមួយនេះ។ ទោះយ៉ាងណា គេសង្កេតឃើញថាការដាក់លក់តាឡនតនមានចំនួនច្រើនជាងគេ។
ស្ថិតនៅក្នុងភូមិគ្រួស ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ប្រជាកសិករមួយចំនួនបានប្រកបបរបរចាប់តាឡនតន ដែលមានរូបរាងតូចដូចកង្កែប សម្រាប់ប្រឡាក់គ្រឿងធ្វើងៀតលក់ឲ្យម៉ូយរបស់ខ្លួនដាក់លក់បន្តនៅតាមបណ្តោយផ្លូវជាតិ។
អ្នកស្រី នួន សាត ជាអ្នកដើរចាប់កូនតាឡនតនបានប្រាប់ថា ក្នុងមួយយប់អ្នកស្រីអាចចាប់កូនតាឡនតនបានប្រហែលប្រាំគីឡូក្រាម ដោយចាប់ផ្តើមចេញរកពីម៉ោង៧ ដល់ម៉ោង៩យប់។
អ្នកស្រីឲ្យដឹងទៀតថាក្នុងចំនួនប្រាំគីឡូក្រាមនេះ អ្នកស្រីប្រឡាក់ងៀតរួចដោតជាចង្កាក់បានប្រហែលជា៥០ចង្កាត់ រួចចងជាដុំដើម្បីបោះឲ្យម៉ូយយកលក់បន្ត។ ក្នុងមួយដុំអ្នស្រីថាមាន១០ចង្កាក់ និងលក់បានក្នុងតម្លៃ៣ ៥០០រៀល។
ស្ត្រីវ័យជាង៥០ឆ្នាំរូបនេះ អះអាងថា តាឡនតននេះមានអ្នកនិយមទិញទទួលទានច្រើនដោយសាររសជាតិរបស់វាឆ្ញាញ់។
ទោះយ៉ាងណា របរបនេះមិនអាចរកបានគ្រប់ពេលនោះទេ ដោយអ្នកស្រីថាវេលាដែលអំណោយផលក្នុងការចាប់កូនតាឡនតនគឺក្រោយរដូវច្រូតកាត់ រហូតដល់មុនខែមេសា និងថាអាចរកបានច្រើននៅថ្ងៃណាដែលហប់ខ្យល់។ អ្នកស្រីបន្តថាៈ«បើចុះត្រជាក់ ចាប់មិនសូវបានទេ ហើយអ្នករកក៏មិនសូវចេញរកដែរ...របរនេះវាមិនរកលុយបានច្រើនទេ បានតិចៗគ្រាន់ដោះស្រាយប្រចាំថ្ងៃបានខ្លះប៉ុណ្ណោះ»។
ងាកមកអ្នកទទួលទិញលក់បន្តវិញ គឺអ្នកស្រី ប៉ាត់ ហឿន ឲ្យដឹងថាអ្នកភូមិបានចាប់ផ្តើមរបរនេះប្រហែលបីឆ្នាំមកហើយ។ អ្នកស្រីឲ្យដឹងថាឆ្នាំនេះចំនួនតាឡនតនហាក់ធ្លាក់ចុះបន្តិចបើធៀបទៅនឹងឆ្នាំកន្លងទៅ តែថាមិនដឹងពីមូលហេតុនៃការធ្លាក់ចុះនេះទេ។
បើនិយាយពីការលក់តាឡនតនងៀតនេះវិញ ស្រ្តីវ័យជាង៣០ឆ្នាំរូបនេះឲ្យដឹងថាពីមួយថ្ងៃទៅមួយថ្ងៃលក់ដាច់បានចំនួនខុសៗគ្នា ដោយថាថ្ងៃខ្លះលក់បានរហូតដល់២០ដុំ តែថ្ងៃខ្លះកល់បានតែ៤ដុំក៏មាន។ សម្រាប់តម្លៃវិញ អ្នកស្រីលក់ចេញក្នុងមួយមុំថ្លៃពី៥ ០០០ ទៅ៦ ០០០រៀល។
អ្នកស្រីបន្ថែមថាៈ «លក់ដាច់មិនទៀងទាត់នោះទេ...កូនតាឡនតននេះមិនអាចទុកយូរបានទេ បានត្រឹមកន្លះខែ បើលើសនេះវានឹងមានក្លិនផ្តុសមិនខាន»។
គួរបញ្ជាក់ថា កូនតាឡនតនចង្កាក់ទាំងនេះមានប្រឡាក់គ្រឿងរួចស្រេច តែមិនទាន់ចម្អិននោះទេ ដែលតម្រូវឲ្យអ្នកទិញយកទៅបំពងជាមុនសិនទើបអាចទទួលទានបាន៕