- 2018-01-21 01:18:38
- ព័ត៌មាន
មិនធម្មតា! របាយការណ៍មួយបង្ហាញថា ឧស្សាហកម្មផ្លូវភេទនៅថៃ រួមចំណែកបង្កើន ចំណូលជាតិ ដល់ទៅ២%
- 2018-01-21 01:18:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា! របាយការណ៍មួយបង្ហាញថា ឧស្សាហកម្មផ្លូវភេទនៅថៃ រួមចំណែកបង្កើន ចំណូលជាតិ ដល់ទៅ២%
ចន្លោះមិនឃើញ
ចំណូលដែលបានពីឧស្សហកម្មផ្លូវភេទនៅថៃ ត្រូវបានគេប៉ាន់ប្រមាណថា មានទំហំទឹកប្រាក់ ២៦០ ប៊ីលានបាត (ប្រហែល ៨,១ ពាន់លានដុល្លារអាមេរិក)។ នេះបើតាមគេហទំព័រព័ត៌មានមួយ មានមូលដ្ឋាននៅទីក្រុងបាងកក មានឈ្មោះថា Sanook Money ហើយត្រូវបានចុះផ្សាយដោយ សារព័ត៌មាន Coconuts កាលពីពេលថ្មីៗនេះ។
ការគណនានេះផ្អែកទៅលើតួលេខ របស់អតីតមេកាហាងម៉ាស្សា លោក Chuwit Kamolvisit កាលពីឆ្នាំ២០០៧ ដោយលោកយកចំនួនអ្នករកស៊ីផ្លូវភេទសរុបទូទាំងប្រទេស ចំណូលជាមធ្យមដែលពួកគេរកបាន ដើម្បីប្រៀបធៀបទៅនឹង ផលិតផលក្នុងស្រុកសរុប (GDP)។ ឧស្សាហកម្មផ្លូវភេទទាំងនោះជ្រកក្រោមស្លាកដូចជា ហាងម៉ាស្សា ខារ៉ាអូខេ បៀរហ្គាដិន និង ផ្ទះបងជាដើម។ ប្រភពខាងលើបន្ត។
ជាលទ្ធផលបានបង្ហាញថា បច្ចុប្បន្នផលិតផលក្នុងស្រុកសរុប ឬ (GDP) របស់ប្រទេសថៃមានប្រមាណ ១៣ ទ្រីលានបាត។ បានន័យថា ២៦០ ប៊ីលានបាត (ចំណូលកាលពី១ទសវត្សមុន) បានរួមចំណែក ២% នៃ GDP របស់ប្រទេសថៃនាពេលបច្ចុប្បន្ន។ ប្រភពខាងលើបន្ថែម៕