• 2018-02-19 04:42:55
  • ព័ត៌មាន

ក្រោយរិះគន់ផ្អើលហ្វេសប៊ុក ឥឡូវក្លោងទ្វារបុណ្យទន្លេរុះចោលហើយស្រេច

  • 2018-02-19 04:42:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​រង​ការរិះគន់​ធ្ងន់ធ្ងរ​លើ​បណ្ដាញ​សង្គមហ្វេស​បុក តាមរយៈ​ការបង្ហោះរូប​ផ្ទាំងក្លោង​ទ្វារចូល​នៃ​ពិធី​បុណ្យទន្លេ​ នឹងប្រារព្ធ​ធ្វើជា​លើកទី​៤ ​នៅ​ខេត្តកណ្ដាល​ ​ត្រូវបានរុះចោល​។

(ក្លោង​ទ្វារចូល​ខាងលើនៃ​ពិធី​បុណ្យទន្លេ​​ ត្រូវបានរុះចោល​)

កាលពី​ព្រឹក​ថ្ងៃចន្ទ ទី ១៩ ខែកុម្ភៈ អាទិត្យ ទី​១៨ ខែកុម្ភៈ ក្រុមការងាររបស់​Sabay បានចុះទៅផ្ដិតរូបភាព ដោយ​សង្កេតឃើញ​ក្រុមការងារ​របស់​រដ្ឋបាល​ខេត្ត កណ្ដាល ​បាន​ដក​ផ្ទាំង​ផ្សព្វផ្សាយចាស់រួចហើយ តែនៅ​មិនទាន់​ដំឡើង​ផ្ទាំង​ថ្មីនៅ​ឡើយ។​

គួររំឮកថា ​ថ្មីៗនេះ ​សាធារណជន​បាន​រិះគន់ទាក់ទង​នឹង​ផ្ទាំង​ផ្សព្វផ្សាយ​ពិធីបុណ្យ​ទន្លេត្រៀមធ្វើថ្ងៃទី ០៩ ដល់ ១១ មីនា ឆ្នាំ ២០១៨ ថាសរសេរខុស​អក្ខរាវិរុទ្ធ​ តួយ៉ាង​ ​តាម វចនានុក្រម ​សម្តេចព្រះសង្ឃរាជ ជួន ណាត ​ពាក្យ « សាទរ » មិនមែន « សារ ទរ » និង ខែ « មីនា » រដ្ឋបាល ខេត្តកណ្តាលបែរជា សរសេរថា « មិនា » ។ ​បន្ទាប់ពីនេះ ​អាជ្ញាធរ​ខេត្តកណ្ដាល​បាន​ទទួល​ការរិះ​ការគន់ និង​ព្រមដក​ចេញតាម​សំណូមពរ​៕​​

(រូបភាពពី Facebook)

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់