• 2018-03-06 02:27:37
  • ព័ត៌មាន

បង្ហាញលេខ៦ខ្សែសម្រាប់ទាក់ទង​​​ បើជួបបញ្ហា​ចោរលួច-ឆក់ នៅពិធីបុណ្យ​ទន្លេខេត្តកណ្ដាល

  • 2018-03-06 02:27:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដើម្បី​បង្កើន​ការប្រុង​ប្រយ័ត្ន​ដល់​ប្រជាពលរដ្ឋ​ដែល​ទៅចូលរួម​លេង​កំសាន្ដ​ ​នាឱកាស​បុណ្យ​ទន្លេ​ នៅ​ខេត្ត​កណ្ដាល​នោះ​ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ ​បាន​បង្ហាញ​លេខទូរស័ព្ទ​ពិសេស​៦ខ្សែ​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​រាយការណ៍​មុខសញ្ញា​ផ្សេងៗ​ ​ទាក់ទង​នឹងករណី​ចោរលួច​ ឆក់ ​ដាក់ថ្នាំ​សណ្តំ​ ឬករណី​ផ្សេងៗ​ទៀត ​ដែល​អាចកើត​មានឡើង​។

(រូបតំណាង)

​ប្រជាពលរដ្ឋ​ទាំងអស់​អាចទំនាក់​ទំនង​ទៅកាន់​នគរបាល​ព្រហ្មទណ្ឌ​ ​តាមរយៈ​លេខទូរស័ព្ទ​ចំនួន​៦ខ្សែ​ រួមមាន​៖ 117, ​740, 741, 742, 743 និង 744។

គួរបញ្ជាក់​ថា ​បុណ្យ​ទន្លេ​ប្រារព្ធធ្វើ​រយៈពេល​៣ថ្ងៃ​ ​ចាប់ពី​ថ្ងៃទី០៩-១១​ ខែមីនា​ ​ឆ្នាំ២០១៨​ នៅ​ខេត្ត​កណ្ដាល​៕ ​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់