• 2018-05-11 02:08:46
  • ព័ត៌មាន

ផ្ទុះជំងឺអេបូឡាសាជាថ្មី ចំនួន១២ករណី នៅប្រទេសកុងហ្គោ

  • 2018-05-11 02:08:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ស្លាប់​នៃ​ជំងឺ​អេបូឡា (Ebola) មួយ និង ១១ ករណី​ផ្សេងទៀត ត្រូវ​បញ្ជាក់​អះអាង​ថា​បាន​ផ្ទុះ​ឡើង​សាជាថ្មី នៅ​ក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។ នេះ​បើ​យោង​តាម​លោក​វេជ្ជបណ្ឌិត Oly Ilunga រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​ទីក្រុង Kinshasa។

មេរោគ​អេបូឡា​ជា​រឿយៗ​ប៉ះពាល់​ដល់​មនុស្ស និង​សត្វ​ដូច​ជា ស្វា​ធម្មតា , ស្វា Gorillas និង ស្វា Chimpanzees ជាដើម។ ជាមធ្យម មនុស្ស​ប្រហែល ៥០ភាគរយ​ដែល​កើត​ជំងឺ​អេបូឡា​បាន​ស្លាប់។

ការ​ផ្ទុះ​ឡើង​ជា​ថ្មី​នៃ​ជំងឺ​នេះ​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។ វា​បាន​កើត​ឡើង​នៅ​ក្នុង​តំបន់​សុភាព Bikoro ចម្ងាយ ៤០០គីឡូម៉ែត្រ​ពី ទីក្រុង Mbandaka ខេត្ត Equator។

ជាមួយ​គ្នា​នេះ​ដែរ អង្គការ​សុខភាព​ពិភពលោក បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា មាន​ករណី​គ្រុនឈាម​សរុប​ទាំង​អស់​ចំនួន ២៧ករណី ដែល​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​តំបន់ Bikoro ចន្លោះ​ថ្ងៃ​ទី ៤ និង​ថ្ងៃ​ទី ៥ ខែ ឧសភា ឆ្នាំ ២០១៨ ដោយ​ក្នុង​នោះ​មាន ១៧ នាក់​បាន​ស្លាប់។ ជា​មួយ​គ្នា​នេះ​ដែរ​មាន​មនុស្ស ២នាក់​ត្រូវ​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ចំពោះ​មេរោគ​អេបូឡា​នេះ៕

ចុច​អាន៖

ប្រភព៖ CNN ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់