• 2018-06-01 03:45:01
  • ព័ត៌មាន

រុស្ស៊ី​អញ្ជើញ​លោក គីម ជុងអ៊ុន ទៅ​កាន់​រដ្ឋធានី​មូស្គូ

  • 2018-06-01 03:45:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុន ត្រូវ​បាន​លោក Sergei Lavrov រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​រដ្ឋធានី​មូស្គូ។

ការ​អញ្ជើញ​នេះ ធ្វើ​ឡើង​​នៅ​អំឡុង​ពេល​​ដំណើរ​ទស្សនកិច្ច​របស់​លោក Sergei Lavrov នៅ​ក្រុង​ព្យុងយ៉ាង កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៨។

លោក គីម ជុងអ៊ុន ចាប់​ដៃ​​លោក Sergei Lavrov កាល​ពី​ថ្ងៃ​ទី​៣០ ឧសភា ២០១៨/ រូបភាព៖ EPA

ក្រៅ​ពី​ការ​អញ្ជើញ លោក​រដ្ឋមន្ត្រី​រុស្ស៊ី ក៏​បាន​នាំ​សារ​របស់​លោក​ប្រធានាធិបតី វ៉្លាឌឺមៀ ពូទីន អំពី​ការ​ជូនពរ និង​កោត​គោរព​ចំពោះ​ការ​ខ្នះខ្នែង​របស់​លោក គីម ជុងអ៊ុន ពាក់ព័ន្ធ​នឹង​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​ផង​ដែរ។ "មក​រុស្ស៊ី​មក។ យើង​ច្បាស់​ជា​រីករាយ​ខ្លាំង​ណាស់​ដែល​នឹង​បាន​ជួប​អ្នក (លោក គីម ជុងអ៊ុន)" នេះ​ជា​ការ​ថ្លែង​របស់​លោក Sergei។

លោក Sergei ក៏​បាន​បង្ហាញ​ពី​ការ​គាំទ្រ​ផង​ដែរ​ទៅ​លើ​កិច្ច​ប្រឹងប្រែង​រវាង​កូរ៉េ​ខាង​ជើង និង​កូរ៉េ​ខាង​ត្បូង ក្នុង​រឿង​បោះបង់​ចោល​នូវ​កម្មវិធី​នុយក្លេអ៊ែរ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​មេសា​កន្លង​ទៅ។

យ៉ាង​ណា​មិញ លោក​បន្ត​ថា ទណ្ឌកម្ម​នៅ​លើ​កូរ៉េ​ខាង​ជើង​គួរ​តែ​កាត់​បន្ថយ នៅ​អំឡុង​ពេល​ដែល​កូរ៉េ​​ខាង​ជើង​ខំ​ប្រឹង​បង្កើត​សន្តិភាព​ឡើង​វិញ ខុស​ពី​​ដំណោះស្រាយ​របស់​សហរដ្ឋ​អាមេរិក​ដែល​បន្ត​ដាក់​ទណ្ឌកម្ម​នៅ​លើ​កូរ៉េ​ខាង​ជើង​ដដែល៕

ប្រភព៖ Kley Kley ប្រែ​សម្រួល៖ ឈាង

មតិយោបល់