- 2018-07-04 06:31:53
- ព័ត៌មាន
ដឹងតិចនិក ៣ យ៉ាងនេះ ផ្ញើលុយតាម App អាចស៊ីដាច់រឿងកាន់លុយដុំៗទៅដល់កន្លែង
- 2018-07-04 06:31:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងតិចនិក ៣ យ៉ាងនេះ ផ្ញើលុយតាម App អាចស៊ីដាច់រឿងកាន់លុយដុំៗទៅដល់កន្លែង
ចន្លោះមិនឃើញ
បច្ចុប្បន្ន ការផ្ញើដោយយកលុយទៅដល់ទីតាំងណាមួយដើម្បីផ្ញើបន្តទៅគោលដៅដែលអ្នកចង់ នៅតែបន្តមានអត្រាកើនឡើងជាហូរហែ បើទោះជាអាចផ្ញើតាមកម្មវិធីទូរសព្ទ (App) ក៏ដោយ។ Sabay នឹងលើកយក ៣ ចំណុច ដែលអ្នកអាចងាកមកផ្ញើលុយតាម App ជាជាងទៅដល់កន្លែង៖
១. ការចំណាយ៖ ប្រសិនអ្នកផ្ញើតាមវិធីចាស់ អ្នកត្រូវចំណាយទៅលើថ្លៃសេវាតាមកម្រិតទឹកប្រាក់ដែលអ្នកចង់ផ្ញើ។ ដោយឡែកការផ្ញើតាម App មានខ្លះយកកម្រៃក្នុងចំនួនតូច ឯខ្លះមិនបាច់ចំណាយតែម្ដង។
២. សុវត្ថិភាព៖ ប្រសិនជាចំនួនមួយតូចតាច ប្រហែលមិនសូវព្រួយ តែបើរាងក្រែលដែរ អ្នកអាចត្រូវគិតថា គួរកាន់ទៅផ្ញើបែបណាល្អ អ្នកទទួលត្រូវធ្វើម៉េចសុវត្ថិភាព។ តែបើផ្ញើតាម App ប្រហែលគ្មានអ្នកដឹងថា អ្នកកំពុងតែចុចផ្ញើលុយរាប់ពាន់ផង ម្យ៉ាងអ្នកដកអាចចូលក្នុងទូ ATM ដោយគ្មានអ្នកដឹងថា ដកតិច ឬច្រើនដែរ។
៣. ពេលវេលាជាមាសប្រាក់៖ អ្នកណាក៏ចង់លឿន ចង់ឆាប់ ដែលការផ្ទេរប្រាក់តាមផ្ទះត្រូវចំណាយពេលធ្វើដំណើរទៅមក ពេលរង់ចាំ ព្រោះមិនមែនដល់ភ្លាម ផ្ញើបានភ្លាមរហូតឡើយ។ រីឯតាមកម្មវិធីទូរសព្ទ អាចផ្ញើបានលឿន សឹងថាមិនដល់ ១នាទីផង ហើយចង់ផ្ញើនៅទីណាក៏បាន។
ទោះយ៉ាងណា ការផ្ញើតាម App ក៏នៅមានចំណុចខ្វះខាតដែរឥឡូវនេះ ដោយសារមិនមែនគ្រប់គ្នាចេះប្រើកម្មវិធីទាំងនោះ ហើយអ៊ីនធឺណិតក៏មិនដើរស្រួលគ្រប់កន្លែងឡើយ ដែលជាហេតុនៅតែមានអ្នកបន្តផ្ញើតាមវិធីចាស់។
ត្បិតមិនមានធនាគារច្រើនមានសេវាផ្ញើប្រាក់តាម App តែក្នុងនោះធនាគារ អេស៊ីលីដា ក៏បានបង្កើតសេវាកម្មនេះឲ្យអតិថិជនខ្លួនដែរ កាលពីឆ្នាំមុន ដោយមានឈ្មោះថា អេស៊ីលីដា យូនីធី ទាន់ចិត្ត ដោយអាចផ្ញើមិនគិតកម្រៃ ព្រមទាំងផ្ញើបានទាំងអ្នកមានគណនី និងគ្មានគណនី។
លោកស្រី សុខ សោភា នាយកប្រតិបត្តិទីផ្សារធនាគារអេស៊ីលីដា បានលើកឡើងថា៖ "យើងបង្កើតកម្មវិធីនេះមកដើម្បីភាពងាយស្រួល និងកាត់បន្ថយការចំណាយរបស់អតិថិជន ដោយគាត់អាចផ្ញើតាមកម្មវិធីទូរសព្ទលឿន ហើយអត់អស់លុយអីទេ ម្យ៉ាងបើគាត់ចង់ផ្ញើទៅអ្នកផ្សេងដែលអត់ប្រើធនាគារយើង ក៏អត់បញ្ហាដែរ ដោយពេលផ្ញើ App នឹងផ្ញើលេងកូដ ៦ ខ្ទង់ទៅ អ៊ីចឹង អ្នកទទួលគាត់គ្រាន់យកទូរសព្ទគាត់ និងលេខកូដ ៦ ខ្ទង់ ចង់ទៅបើកនៅ ATM ក៏បាន ក្នុងធនាគារតែម្ដងក៏បាន"។
ក្រៅពីផ្ញើប្រាក់មិនគិតលុយ អេស៊ីលីដា យូនីធី ទាន់ចិត្ត ក៏អាចបង់ថ្លៃទឹកភ្លើង វិក្កយបត្រផ្សេងៗ បញ្ចូលលុយទូរសព្ទ គិតលុយតាម QR Code ជាដើម។ សម្រាប់ព័ត៌មានបន្ថែម ចូលទៅផេកហ្វេសប៊ុក ACLEDA Bank Plc. ៕