• 2018-07-05 08:21:15
  • ព័ត៌មាន

ខែ​ក្ដៅ​ចង់​ប្ដូរ​ស្ទីល? តោះ​​ឆែក​មើល Collection ថ្មី កាលីបៗ ពី​ហាង​ល្បី​មក​ពី​អង់គ្លេស

  • 2018-07-05 08:21:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​​២៩ មិថុនា ឆ្នាំ​២០១៨​ ម៉ាក​សញ្ញា Fashion ដ៏​​​ល្បី​​របស់​អង់គ្លេស Superdry បាន បើក​សម្ពោធ​ហាង​ដំបូង​​​​នៅ​ផ្សារ​ទំនើប​អ៊ី​អន សែន​សុខ ស៊ីធី ដើម្បី​ព​ង្រី​ក​ទីផ្សា​រ​របស់​ខ្លួន និង​បំពេញ​តម្រូវ​ការ​អ្នក​និយម​លេង​ម៉ូត​សម្លៀក​បំពាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាងនេះ បាន​នាំ​ឈុត Collection រដូវ​ក្ដៅ​ដ៏​ស្រស់​ស្អាត ​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​​ពាក់​នឹកឃើញ​ដល់​ឆ្នេរ​ខ្សាច់​ពណ៌​មាស និង​ផ្ទៃ​សមុទ្រ​ពណ៌​ខៀវ។ Superdry SS18 បាន​បញ្ចេញ​នូ​វ​ការ​រចនា​ដែល​ប្រកបដោយ​ផាសុកភាព​លាយ​បញ្ចូល​​ម៉ូដ​ស្អាត​ទាក់ទាញ ធ្វើ​ឲ្យ​អ្នក​​ប្រើប្រាស់​​មាន​ទំ​នុ​ក​ចិត្ត​ទ្វេ​ដង។​

សម្រាប់​នារី The Miami Wave គឺ​ជា​ជម្រើស​ល្អ​ ព្រោះ​វា​បាន​​រចនា​ឡើង​​ដោយ​​នី​អុង លោហធាតុ​ទ​ន់ និង​​កំណាត់​​សំណាញ់​។ ​អាវ​ដៃខ្លី អាវ​កាក់ ​​និង​សំពត់​ខ្លី​ ដែល​មាន​ពណ៌​ឥន្ទធនូ នឹង​ជួយ​លើក​សម្រស់​​ឲ្យ​កាន់តែ​ស្រស់​ស្អាត​ថែម​មួយ​កម្រិត​ទៀត។ ចំណែក​ឯ The Pretty in Punk Collection គឺ​រចនា​ឡើង​សម្រាប់​នារីក្លាហាន​ដែល​ចង់​បញ្ចេញរាង​ដ៏​សិច​ស៊ី​របស់​ខ្លួន​។ The Pacific Sport Collection មាន​ម៉ូដ​សំពត់​អំបោះ​ក្រឡាចត្រង្គ​ ងាយ​ស្រួល​ពាក់​សម្រាប់​ខែ​ក្ដៅ​នេះ។ ក្រៅ​ពី​នោះ ក៏​មាន​ម៉ូដ​ពិសេសៗ​ជាច្រើន​ប្រភេទ​ ច្រើន​ទំហំ​ធំ សាច់​ក្រណាត់​យឺត​ល្អៗ ​មាន​ច្រើន​ពណ៌ និង​ច្រើន​ជ​ម្រើ​ស។

ដោយ​ឡែក​ ស​ម្លៀ​ក​បំពាក់​បុរស​​ ត្រូវ​បាន​រចនា​ឡើង​​យ៉ាង​មាន​ថា​ម​ពល​ និង​រស់​រវើក​អាច​ប្រើ​បាន​សឹង​គ្រប់​កាលៈទេសៈ​។ ការ​រចនា​ពិសេស​​នោះ​ គឺ​​​មាន​​ជា​ស្រទាប់​ មើល​ទៅ​ជា​ស្ទីល​ទាន់​ស​ម័​យ ងាយ​ពាក់។ ផ្សេង​ពី​នោះ ឈុត​​រដូវ​ក្តៅ​រប​ស់ ​Superdry ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ធ្វើ​ឲ្យ​ការ​លេង​កីឡា ​ដំណើរ​កម្សាន្ត និង​ដំណើរ​ផ្សង​ព្រេង​របស់​អតិថិជន​ពោរពេញ​ដោយ​ថា​ម​ពល។

ចង់​មើល​​ ឬ​ ល​ផ្ទាល់​ៗ​ឲ្យ​ដឹង​ច្បាស់ សូម​ទៅ​ទីតាំង​ហាង​ដែល​មាន​ អាសយដ្ឋាន នៅ​​ហាង​លេខ​ T014 ជាន់​ផ្ទាល់​ដី ផ្សារ ទំនើប​អ៊ី​អន​សែន​សុខ ផ្លូវ​លេខ 1003 ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ

អត្ថបទ៖ សុខណា

មតិយោបល់