- 2018-07-09 05:48:24
- ព័ត៌មាន
ជំងឺស្នេហ៍ហ្វូង! កម្មកររាប់សិបនាក់ដួលសន្លប់នៅខេត្តតាកែវ
- 2018-07-09 05:48:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំងឺស្នេហ៍ហ្វូង! កម្មកររាប់សិបនាក់ដួលសន្លប់នៅខេត្តតាកែវ
ចន្លោះមិនឃើញ
កម្មករនៅរោងចក្រកាត់ដេរមួយកន្លែងក្នុងខេត្តតាកែវរាប់សិបនាក់បានដួលសន្លប់នៅព្រឹកនេះ បន្ទាប់ពីមានកម្មករម្នាក់រងរបួសដៃពេលកំពុងបំពេញការងារ ហើយធ្វើឲ្យកម្មករផ្សេងទៀតភ័យស្លន់ស្លោ និងដួលសន្លប់បន្តបន្ទាប់។ នេះបើតាមការបញ្ជាក់របស់បេឡារបបសន្តិសុខសង្គមរបស់ក្រសួងការងារ។
នៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះ បេឡារបបសន្តិសង្គម(ប.ស.ស) សរសេរថាព័ត៌មានបឋមកម្មករនៅរោងចក្រកាត់ដេរមួយក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ចំនួន៥០នាក់បានដួលសន្លប់។ ហេតុការណ៍នេះ ខាង ប.ស.ស ពន្យល់ថា៖ « មូលហេតុដែលបណ្តាលឱ្យមានករណីសន្លប់នេះ ផ្តើមចេញពីកម្មករម្នាក់ បានវៃឡេវត្រូវម្រាមដៃ បណ្តាលឱ្យបែកចុងម្រាម និងស្រែកខ្លាំងៗ បណ្តាលឱ្យកម្មករ កម្មការិនីធ្វើការនៅក្បែរនោះ ឃើញភ័យស្លន់ស្លោ និងទន់ដៃជើងបណ្តាលឱ្យដួលសន្លប់តៗគ្នា(ជំងឺស្នេហ៍ហ្វូង) តែម្តងទៅ»។
ក្រោយមានហេតុការណ៍នេះ ខាង ប.ស.ស សាខាខេត្តតាកែវ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បញ្ជូនអ្នកសន្លប់ទៅកាន់មន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យនៅក្បែរនោះ៕