- 2018-07-12 02:36:54
- ព័ត៌មាន
១ ចំណុចខ្លឹម ប្រើសេវាធនាគារជាប្រាក់រៀល ល្អជាងដុល្លារដាច់
- 2018-07-12 02:36:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១ ចំណុចខ្លឹម ប្រើសេវាធនាគារជាប្រាក់រៀល ល្អជាងដុល្លារដាច់
ចន្លោះមិនឃើញ
ផ្អែកតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិ នៃកម្ពុជា ក្នុងឆ្នាំ ២០១៧ មានការដាក់បញ្ចូលប្រាក់រៀលប្រមាណ ៣,៧ពាន់លានរៀល តាមរយៈការទិញប្រាក់ដុល្លារមានតម្លៃសរុប ៩១៥លានដុល្លារ ដោយកើនឡើងប្រមាណ ១១,៤% បើធៀបនឹងឆ្នាំ ២០១៦ ដែលជាហេតុធនាគារជាតិ គាំទ្រ និងលើកទឹកចិត្តធនាគារពាណិជ្ជនានាផ្ដល់ផលិតផល និងសេវាកម្មជាប្រាក់រៀល ជាមួយអត្ថប្រយោជន៍ល្អជាងប្រាក់ដុល្លារ។
ដែលនេះបានន័យថា រាល់ពេលអ្នកផ្ញើលុយ ឬប្រើសេវាកម្មផ្សេងៗនៅធនាគារមួយចំនួនជាប្រាក់រៀល នឹងទទួលបានអត្ថប្រយោជន៍ច្រើនជាងប្រាក់ដុល្លារ។ ឧទាហរណ៍ សម្រាប់គណនីបញ្ញើប្រាក់រៀលមានកាលកំណត់ ធនាគារ CIMB ផ្ដល់អត្រាការប្រាក់រហូតដល់ ៦% ខណៈដែលអត្រាការប្រាក់ ជាប្រាក់ដុល្លារ ត្រឹមតែ ៤% ប៉ុណ្ណោះ។
លោក ហុង ជៀប នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្មធនាគារ CIMB បាននិយាយថា៖ "ធនាគារ CIMB មានមោទនភាពក្នុងការរួមចំណែកលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ដោយនាំយកផលិតផលធនាគារជាប្រាក់រៀល ទាំងលើប្រភេទកម្ចី និងប្រាក់បញ្ញើ ហើយយើងនឹងបង្កើនការផ្សព្វផ្សាយអំពីសារៈសំខាន់ និងរួមចំណែកនៃការប្រើប្រាស់ប្រាក់រៀល"។
ក្រៅពីនេះ ប្រតិបត្តិការធនាគារមួយចំនួន ដូចជាការទូទាត់ក្នុងប្រតិបត្តិការអាជីវកម្ម និងការបង់ពន្ធជាប្រាក់រៀលជាដើម អ្នកអាចកាត់បន្ថយចំណាយប្រតិបត្តិការ និងបង្កើនចំណេញបានច្រើន បើមានគណនីធនាគារជាប្រាក់រៀលស្រាប់ ដោយកាត់បន្ថយហានិភ័យពីអត្រាប្ដូរប្រាក់។
ធនាគារ CIMB ជាផ្នែកមួយនៃ CIMB គ្រុប ដែលចាប់ផ្ដើមប្រតិបត្តិការនៅថ្ងៃទី១៩ វិច្ឆិកា ២០១០ ហើយបើកសាខាពាណិជ្ជទី១ នៅចំកណ្ដាលរាជធានីភ្នំពេញ។ បច្ចុប្បន្ន ធនាគារមានសាខា ១១កន្លែង នៅក្នុងខេត្តរាជធានីសំខាន់ៗទាំង៥ រួមមានភ្នំពេញ សៀមរាប ព្រះសីហនុ កំពង់ចាម និងខេត្តបាត់ដំបង៕