• 2018-07-16 12:59:50
  • ព័ត៌មាន

ដំរី​មួយ​ក្បាល​រអិល​ក្រឡាប់​ខ្លួន​ជាប់​ក្នុង​រណ្ដៅ​តូច​មួយ ប្រវេប្រវា​រើ​ខ្លួន​គួរ​ឲ្យ​អាណិត មុន​ត្រូវ​បាន​ជួយ​សង្គ្រោះ

  • 2018-07-16 12:59:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ភូមិ​មួយ នៃ​ស្រុក Haridwar ប្រទេស​ឥណ្ឌា ដំរី​មួយ​ក្បាល​ត្រូវ​បាន​ប្រទះ​រអិល​ក្រឡាប់​ខ្លួន​ជាប់​ក្នុង​រណ្ដៅ​តូច​មួយ ហើយ​បាន​ប្រវេប្រវា​រើ​ខ្លួន​គួរ​ឲ្យ​អាណិត មុន​ត្រូវ​បាន​ជួយ​សង្គ្រោះ។

សារព័ត៌មាន​រដ្ឋ​ល្បី​ឈ្មោះ​របស់​ចិនGlobal Times បាន​ចែក​រំលែក​វីដេអូ​ខ្លី​មួយ​ប្រមាណ ២ នាទី​អំពី សត្វ​ដំរី​មួយ​ក្បាល បាន​បង្ហាញ​កាយ​វិការ​ប្រវេប្រវា​រើ​ខ្លួន បន្ទាប់​ពី​បាន​ក្រឡាប់​ខ្លួន​នៅ​ក្នុង​រណ្ដៅ​ដ៏​តូច​មួយ។ បន្ទាប់​ពី​ព្យាយាម​រើ​ខ្លួន​រយៈ​ពេល​ដល់​ទៅ ៣ ម៉ោង ទី​បំផុត​ដំរី​បាន​ធ្វើ​បាន​សម្រេច​ក្នុង​ការ​ចេញ​ពី​រណ្ដៅ​តូច​នោះ ក្រោម​ការ​ជួយ​ជីក និង​ចូក​ដី​ពី​សំណាក់​អ្នក​បើក​យន្ត Excavator ​ម្នាក់។

ខាង​ក្រោម​ជា​វីដេអូ​អំពី​ដំរី​នោះ និង​ការ​ខិត​ខំ​ប្រឹងប្រែង​របស់​វា ក្នុង​ការ​ចេញ​ពី​រណ្ដៅ​៖៕

ប្រភព៖ Global Times អត្ថបទ៖ សេរី មង្គល

មតិយោបល់