- 2018-07-20 10:20:00
- ព័ត៌មាន
១០សន្លឹកបង្កប់ន័យជ្រៅ ឃើញហើយលង់សម្រស់ធម្មជាតិ នារីជនជាតិដើមភាគតិច
- 2018-07-20 10:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០សន្លឹកបង្កប់ន័យជ្រៅ ឃើញហើយលង់សម្រស់ធម្មជាតិ នារីជនជាតិដើមភាគតិច
ចន្លោះមិនឃើញ
កាលពីមុនពេលនិយាយដល់ជនជាតិដើមភាគតិច ប្រហែលមានមនុស្សមួយចំនួននឹកស្រមៃដល់ការក្រុមមនុស្សដែលរស់នៅអាស្រ័យនឹងធម្មជាតិ ការស្លៀកពាក់បែបបុរាណៗ ហើយរស់នៅតាមព្រៃភ្នំ ក្រំថ្ម ជិះដំរីជាដើម។
អ្នកខ្លះទៀត យល់ថាជនជាតិដើមភាគតិច រៀនសូត្របានតិចតួច ហាក់នៅឆ្ងាយពីបច្ចេកវិទ្យា ឬមិនសូវស៊ីវិល័យ ដូចអ្នកនៅតំបន់ទំនាបកណ្ដាល។
ខុសស្រលះ បើក្រឡេកមកមើលស្ថានភាពជាក់ស្ដែង នៃជីវភាពជនជាតិដើមភាគតិចនៅប្រទេសកម្ពុជា ១ភាគធំ បច្ចុប្បន្ន ការរស់នៅតាមបែបទំនើប ទទួលបានការសិក្សាច្រើនជាងមុន អាស្រ័យដោយមានការយកចិត្តទុកដាក់ពីស្ថាប័នជាតិ និងអន្តរជាតិ លើបញ្ហាសិទ្ធិ និងសេរីភាព។
ជាក់ស្ដែងជនជាតិដើមភាគតិច នៅកម្ពុជាបានវិវត្តន៍ខ្លួន ដោយរាប់បញ្ចូលទាំងឱកាសសិក្សា ជីវភាពរស់នៅ ការចូលរួមការងារសង្គមនានា និងការយល់ដឹងពីបច្ចេកវិទ្យាទំនើប បើទោះពួកគេនៅតែគោរព និងប្រកាន់ប្រពៃណី វប្បធម៌ជនជាតិដើមខ្ពស់ក៏ដោយ។
ខាងក្រោមនេះ ជាកម្រងរូបភាព ស្អាតៗ ដែលបង្ហាញពីការរស់នៅសម័យថ្មី។
សូមបញ្ជាក់ថា តួលេខឆ្នាំ២០១៧ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានរកឃើញថា នៅប្រទេសកម្ពុជា មានជនជាតិដើមភាគតិចប្រមាណ ១% នៃប្រជាជនកម្ពុជាសរុប។
ក្នុងនោះបានចែកចេញជា ២៤ក្រុម មានដូចជា ព្នង (ពូនង) គួយ ចារាយ គ្រឹង កាវែត ស្ទៀង ក្រោល ម៊ិល ព័រ ស្អូច សំរែ លុន ខិ និងជនជាតិដើមភាគតិចជាច្រើនទៀត។
សូមទស្សនា រូបថត ស្រស់ស្អាតឃើញហើយលង់សម្រស់ធម្មជាតិជនជាតិដើមភាគតិច ទាំង១០សន្លឹក ដែល Sabay បានទទួល។
រូបភាពផ្តល់ឲ្យដោយ លោក ង៉ាច សាមីន ប្រធានសមាគមយុវជន ជនជាតិដើមភាគតិចកម្ពុជា