• 2018-07-24 03:30:00
  • ព័ត៌មាន

បញ្ហាញយដងពេក ទីបំផុត មន្រ្តីជាន់ខ្ពស់ទូតចិន ចេញមុខពង្រឹង​សន្តិសុខ នៅខេត្តព្រះសីហនុ

  • 2018-07-24 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភារៈ​ធារី នៃ​ស្ថាន​ទូត​ចិន ប្រចាំ​នៅ​កម្ពុជា បាន​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​ខេត្ត​ព្រះសីហនុ លើ​បញ្ហា​រួមគ្នា​ដើម្បី​ពង្រឹង​សន្តិសុខ​ សុវត្ថិភាព​ និង​ការ​អភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ។

បច្ចុប្បន្ន ក្រុមហ៊ុន​វិនិយោគ​ចិន​ចាប់​កំពុង​អារម្មណ៍​ខ្លាំង​លើ​ខេត្ត​ជាប់​ឆ្នេរ​១​នេះ ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទំព័រ​ហ្វេសប៊ុក​ រដ្ឋបាល​ខេត្ត​ព្រះសីហនុ។

(ប្រភពរូប រដ្ឋបាល​ខេត្ត​ព្រះសីហនុ)

លោក ជា លី ភារៈ​ធារី នៃ​ស្ថាន​ទូត​ចិន ប្រចាំ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ក្នុងនាម​ស្ថាន​ទូត​ចិន​ និង​ប្រទេស​ចិន សូម​គាំទ្រ​គោល​នយោបាយ​ របស់​រាជរដ្ឋាភិបាល​ កម្ពុជា និង​ប្ដេជ្ញា​ជំរុញ​អោយ​មាន​ការ​អភិវឌ្ឍ​ថែម​ទៀត​លើ​វិស័យ​វិនិយោគ​ និង​សន្តិសុខ​ផង​ដែរ។

លោក បាន​បញ្ជាក់​ថា ប្រសិន​បើ​មាន​ជនជាតិ​ចិន​ណា​បាន​មក​បង្ក​បញ្ហា​នៅ​ខេត្ត​ព្រះសីហនុ សូម​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ជួយ​ផ្ដល់​ដំណឹង​ទៅ​ស្ថាន​ទូត​ផង​ ដើម្បី​ជួយ​សហការ​ដោះស្រាយ ធ្វើ​យ៉ាង​ណា​អោយ​សាធារណជន​ទូទៅ​អាច​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​បាន។

ការចុះបង្រ្កាបជនជាតិចិន កន្លងទៅ (ប្រភពរូប ហ្វេសប៊ុក)

ឯកឧត្ដម យន្ត មីន អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា ខេត្ត​ព្រះសីហនុ ស្វាគមន៍​អ្នក​វិនិយោគ​ និង​ទេសចរណ៍គ្រប់​សញ្ជាតិ​ ដោយ​មិន​ប្រកាន់​ថា​សាសន៍​ណាឡើយ។

ឯកឧត្ដម យន្ត មីន និង លោក ជា លី (ប្រភពរូប រដ្ឋបាល​ខេត្ត​ព្រះសីហនុ)

លោក បញ្ជាក់​ថា៖ សូម​ធានា​ចំពោះ​សន្តិសុខ សុវត្ថិភាព​ជូន​ទាំង​ពលរដ្ឋ​ខ្មែរ អ្នក​វិនិយោគ និង​ភ្ញៀវ​ទេសចរ គ្រប់​ជាតិ​សាសន៍ ។ ឯកឧត្ដម​បន្ត​ថា ព្រះសីហនុ​មាន​សមត្ថ​ភាព​គ្រប់គ្រាន់​ក្នុង​ការ​ការ​ពារ​ទប់ស្កាត់ ដើម្បី​បុព្វហេតុ​សន្តិសុខ សុវត្ថិភាព។

សូម​បញ្ជាក់​ថា បើ​តាម​ឯកឧត្ដម អភិបាលខេត្ត បញ្ជាក់​ថា សព្វ​ថ្ងៃ​នេះ​នៅ​ខេត្ត​ព្រះសីហនុ មាន​ក្រុមហ៊ុន​វិនិយោគ​ច្រើន​ ដែល​ក្រុមហ៊ុន​ច្រើន​ជាង​គេ​គឺ​ មក​ពី​ប្រទេស​ចិន​ប្រមាណ ពី៦០% ទៅ ៧០%។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់