• 2018-07-26 11:41:38
  • ព័ត៌មាន

ពិត​ជា​ច្នៃ​ប្រឌិត​ខ្ពស់​មែន! ប្រើ​រោម​មាន់​ដើម្បី​ច្នៃ​ម៉ូត​ថូ​ផ្កា លទ្ធផល​ចេញ​មក​ស្អាត​មិន​គួរ​ឲ្យ​ជឿ

  • 2018-07-26 11:41:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Vicente Garcia បាន​ប្រកប​អាជីព​សូន​ និង​ដុត​ដី​ឥដ្ឋ​ដើម្បី​ធ្វើ​ជា​ថូ​ផ្កា ជាង ៣៨​ឆ្នាំ​ហើយ។ នៅ​ឆ្នាំ ១៩៨៤ លោក​បាន​រៀន​ចេះ​ដឹង​អំពី​ការ​ប្រើប្រាស់​រោម​បក្សី និង​សក់​ដើម្បី​ច្នៃ​ម៉ូត​ថូ​ផ្កា ឲ្យ​មាន​សោភណភាព​កាន់​តែ​ស្អាត​និង​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត។ អត្ថបទ​នឹង​បង្ហាញ​របៀប​លោក​ច្នៃ​ម៉ូត​ថូ​ផ្កា​ ដោយ​ប្រើ​ប្រាស់​រោម​បក្សី និង​សក់។

ដំបូង​ឡើយ​ ដូច​អ្នក​ជំនាញ​ខាង​ធ្វើ​ថូ​ផ្កា​ទូទៅ លោក​ Garcia បាន​សូន​ដី​ឥដ្ឋ​ដើម្បី​ធ្វើ​វា​ឲ្យ​ក្លាយ​ជា​ថូ​ផ្កា បន្ទាប់​មក​យក​ទៅ​ដុត​។ នៅ​ពេល​ដុត​ចេញ​ជា​​ថូ​ផ្កា​ហើយ លោក​ក៏​យក​ថូ​នោះ​ទៅ​ដាក់​ពី​លើ​ចង្ក្រាន​មួយ ហើយ​ក៏​យក​ដង្កៀប​ទៅ​ចាប់​រោម​បក្សី និង​សក់​ដាក់​ពី​លើ​ថូ​នោះ​តែ​ម្ដង។ នៅ​ពេល​ដាក់​រោម​បក្សី និង​សក់​លើ​ថូ​ដែល​កំពុង​មាន​សីតុណ្ហភាព​ក្ដៅ​នោះ រោម​និង​សក់​ទាំង​នោះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​រមូល​ខ្មួលខ្មាញ់​ជ្រាប​ចូល​ក្លាយ​ជា​សាច់​ថូ​ផ្កា​តែ​ម្ដង។ បន្ទាប់​មក​ លោក Garcia ក៏​បានបាញ់ថ្នាំ​បន្តិច​បន្តួច​ ធ្វើ​ការ​សម្អាត​លើ​ថូ​ទាំង​នោះ ដើម្បី​ធ្វើ​ឲ្យ​សម្រស់​ថូ​កាន់​តែ​ស្អាត។

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​ដែល​បញ្ជាក់​លម្អិត​អំពី​របៀប​ច្នៃ​ម៉ូត​ថូ​ផ្កា​ដោយ​ប្រើ​ប្រាស់​រោម​បក្សី និង​សក់។ ក្នុង​វីដេអូ​ លោក Garcia ក៏​បាន​បង្ហាញ​យ៉ាង​ខ្លី​ផង​ដែរ របៀប​ធ្វើ​ឲ្យ​ថូ​មាន​ពណ៌​ដោយ​ប្រើប្រាស់​ក្រដាស​កាសែត៕

ប្រភព៖ facebook ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់