• 2018-07-31 04:50:00
  • ព័ត៌មាន

ខណៈខ្លួនក៏រងឥទ្ធិពលជំនន់ កម្ពុជាបានជួយ១០ម៉ឺនដុល្លារ ដល់ជនរងគ្រោះឡាវ

  • 2018-07-31 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​កម្ពុជា​បាន​ជួយ​ថវិកា ១០ម៉ឺនដុល្លារ សម្រាប់​ជន​រង​គ្រោះ ក្នុង​គ្រោះ​មហន្តរាយ​បាក់​ទំនប់​វារីអគ្គិសនី នៅ​ក្នុង​ខេត្ត​អាត់តាពើ ប្រទេស​ឡាវ។

នេះ​បើ​តាម សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ បាន​ចុះ​ផ្សាយ​ថា ឯកឧត្ដម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស បាន​ប្រគល់​ទឹក​ប្រាក់​ឧបត្ថម្ភ​ចំនួន ១០​ម៉ឺន​ដុល្លារ ដល់​លោក ប្រាសិទ្ធ សាយ៉ាសិទ្ធ ឯក​អគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​​ប្រទេស​ឡាវ​ប្រចាំ​កម្ពុជា កាល​ពី​ម្សិលមិញ។

(ប្រភពរូប ABC Laos news )

​​រដ្ឋាភិបាល​កម្ពុជា​ បាន​ផ្ដល់​ជំនួយ​ថវិកា​មនុស្ស​ធម៌​ខាង​លើ ចំពោះ​រដ្ឋាភិបាល​ឡាវ ក្នុង​គោល​បំណង​ ជួយ​ជន​រងគ្រោះ​ ដោយ​​ការ​បាក់​ទំនប់​វារីអគ្គិសនី នៅ​ក្នុង​ខេត្ត​អាត់តាពើ កាល​ពី​សប្ដាហ៍​មុន ។

ក្នុង​ហេតុការណ៍​ដ៏​អាក្រក់​នេះ បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​បាត់​ខ្លួន​ជា​ច្រើន​នាក់។

សូម​បញ្ជាក់​ថា ក្រោយ​ការ​បាក់​ទំនប់​វារី​អគ្គិសនី Se-Pian Se Nam Noi ក្នុង​ខេត្ត Attapeu ប្រទេស​ឡាវ ​បាន​បង្ក​ឲ្យ​ប្រជាជន​ឡាវ​ រង​គ្រោះ​​ពី​ការ​លិច​លង់​ ខូចខាត​ទ្រព្យ​សម្បត្តិ និង​បាត់​មនុស្ស​រាប់​រយ​នាក់។

ទំនប់​វារី​អគ្គិសនី Se-Pian Se Nam Noi មុនបាក់ (ប្រភពរូប ABC Laos news )

ក្រៅ​ពី​នេះ ទឹក​ជំនន់​ជន់​ដដែល​ បាន​បន្ត​ហូរ​លិច​តំបន់​ខ្លះ​ នៃ​ខេត្ត​ស្ទឹងត្រែង ដែល​នៅ​ជាប់​ព្រំដែន​កម្ពុជា ឡាវ។

តំបន់​ដែល​ប្រឈម​ខ្លាំង​ជាង​គេ គឺ​នៅ​ត្រង់​ចំណុច ភូមិសាស្ត្រ​ស្រុក​សៀមប៉ាង នៃ​ខេត្ត​ស្ទឹងត្រែង។

សូម​អាន​ខ្លឹមសារ​លម្អិត ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់